អាស៊ានឆ្លងកូវីដ១៩មានជាង១០ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
Kien Sereyvuth

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន១០ម៉ឺន៤ពាន់៨១៧ករណី និងការស្លាប់ថ្មីមានចំនួន៣ពាន់១៨៥នាក់។ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន៩ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៨ប្រទេស ។


ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន១០ម៉ឺន៤ពាន់៨១៧ករណី និងការស្លាប់ថ្មីមានចំនួន៣ពាន់១៨៥នាក់។
ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន៩គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, ឡាវ, និងប្រទេសវៀតណាម។ ប្រទេសដែលមានការស្លាប់ថ្មីមាន៨ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, ហ្វីលីពីន, វៀតណាម, សឹង្ហបុរី, និងប្រទេសកម្ពុជា។
ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន៣ម៉ឺន៩ពាន់៥៣២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣លាន៦០ម៉ឺន៧ពាន់៨៦៣ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន១ពាន់៨៨១នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១០ម៉ឺន៤ពាន់២៥៦នាក់។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។
ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន២ម៉ឺន៨៨៩ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១លាន២២ម៉ឺន៤ពាន់៥៩៥ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន១៦០នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន១៧៩នាក់។
ប្រទេសថៃមានការឆ្លងថ្មីចំនួន២ម៉ឺន១ពាន់៣៧៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៧១ម៉ឺន៤ពាន់៦៨៤ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១៩១នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៥ពាន់៨៥៤នាក់។
នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន១ម៉ឺន៦២៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៦៣ម៉ឺន៨ពាន់៣៤៥ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២៤៧នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៨ពាន់៦៧៣នាក់។
ប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន៤ពាន់១៣២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣១ម៉ឺន៩ពាន់២៥០ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២៩៣នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន៩៨៨នាក់។
ប្រទេសវៀតណាមមានការឆ្លងថ្មី៧ពាន់៣១០ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១៨ម៉ឺន៩ពាន់៦៦ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣៩៣នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ពាន់៧២០នាក់។
ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៥៨៨ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៨ម៉ឺន៨១៣ករណី។ ចំណែកការស្លាប់ថ្មី១៩ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់៥២៦នាក់។
ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន៩៧ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន៥ពាន់៦០៥ករណី។ចំណែកការស្លាប់ថ្មីមានម្នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៤០នាក់។
ប្រទេសឡាវមានការឆ្លងថ្មីចំនួន២៦៧ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៧ពាន់៧៧៨ករណី។
ប្រទេសដែលមិនមានការឆ្លងនោះគឺប្រទេសប្រុយណេ។
គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៧លាន៨៤ម៉ឺន៨ពាន់៣៣៨ករណី, និងការស្លាប់មាន១៦ម៉ឺន៤ពាន់២៤៦នាក់។
បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ២០១លានករណី, និងការស្លាប់មានជាង៤លាន២៨ម៉ឺននាក់។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner