Conor និង Messi នរណាក្លាយជាអត្តពលិករកចំណូលខ្ពស់បំផុតលើលោក ឆ្នាំ២០២១?
Conor និង Messi ម្នាក់ណាក្លាយជាអត្តពលិករកចំណូលខ្ពស់បំផុតលើលោក ឆ្នាំ២០២១?
កាលពីដើមឆ្នាំ ២០២១ ទស្សនាវដ្តី Forbes បានបង្ហាញថា អ្នកប្រដាល់ក្បាច់គុណចម្រុះ MMA សញ្ជាតិអៀរឡង់ Conor McGregor ក្លាយជាកីឡាករឬអត្តពលិករកចំណូលខ្ពស់ជាងគេលើពិភពលោកប្រចាំឆ្នាំ២០២១ យកតំណែងកីឡាករបាល់ទាត់អាហ្សង់ទីន Lionei Messi ដែលធ្លាប់មកលំដាប់ទី២វិញ។
Conor រកបានជាង១៨០លានដុល្លារអាមេរិក ជាង១២ខែចុងក្រោយ គិតត្រឹមចុងខែឧសភា ២០២១។ ចំណូលនេះរាប់បញ្ជូលទាំង១៥៨លានដុល្លារអាមេរិក ពីការលក់ពាណិជ្ជកម្ម ការផ្សព្វផ្សាយ ជាដើម ខណៈគេដឹងថាកីឡាកររូបនេះ មានភាគហ៊ុនដ៏ធំ ក្នុងក្រុមហ៊ុនស្រាវីស្គីមួយ។
Messi គឺជាបេក្ខភាពទី២ ជាកីឡាកររកចំណូលច្រើនបំផុតលើលោក ដោយរកបាន១៣០លានដុល្លារអាមេរិក។ ៥ឆ្នាំនៃកុងត្រានៅបាសេឡូណា Messi រកបានជាង៦៥០លានដុល្លារអាមេរិក ដោយ១រដូវកាលរកបានប្រមាណ៨៩លានដុល្លារអាមេរិក។
បន្ទាប់ពី កីឡាករទាំងពីរ គឺកីឡាករបាល់ទាត់ព័រទុយហ្គាល់ Ronaldo រកចំណូលបានជាង១០០លានដុល្លារអាមេរិកដែរ៕