ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុល កម្ពុជាប្រចាំខេត្តសាកែវ បានសហការជាមួយមូលនិធិបណ្តាញលើក កម្ពស់គុណភាពជីវិតពលករ និងអាជ្ញាធរពាក់ព័ន្ឋថៃ-កម្ពុជា ចុះជួបសួរសុខ ទុក្ខនិងនាំយកនូវសម្ភារ:ប្រើប្រាស់មួយផ្តល់ជូនដល់បងប្អូនពលករខ្មែរ ចំនួន២៤៧នាក់

នៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២១នេះ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុល កម្ពុជាប្រចាំខេត្តសាកែវ បានសហការជាមួយមូលនិធិបណ្តាញលើក កម្ពស់គុណភាពជីវិតពលករ (Labour Rights Promotion Network Foundation-LPN) និងអាជ្ញាធរពាក់ព័ន្ឋថៃ-កម្ពុជា ចុះជួបសួរសុខ ទុក្ខនិងនាំយកនូវស្បៀងអាហារមួយចំនួន មានដូចជា មីកញ្ចប់ ត្រីខកំប៉ុង ទឹកដោះគោសំរាប់កូនក្មេង មើមឆៃថាវ ខ្ទឹមក្រហម ថ្នាំមូស ម៉ាស់ ទឹកអាកុលលាងដៃ ថ្នាំពេទ្យ និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត ព្រមទាំងបាយចំនួន២៥០ប្រអប់ ទៅផ្តល់ជូនដល់បងប្អូនពលករខ្មែរ ចំនួន២៤៧នាក់ (ស្រី១០៩) និងកូនក្មេង២២នាក់ ដែលកំពុងស្នាក់នៅច្រក ព្រំដែនស្រុកតាប្រាយ៉ា ខេត្តសាកែវ ទល់មុខនឹងច្រកតំបន់បឹងត្រកួន ខេត្ត បន្ទាយមានជ័យ សំរាប់ប្រើប្រាស់និងទទួលទានជាបណ្តោះអាសន្ន ក្នុង រយ:ពេលរង់ចាំវិលត្រឡប់ទៅកម្ពុជាវិញ។សួង ពិសិដ្ឋ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner