ក្រុមសាំបាប្រេស៊ីល បន្តឈ្នះមេដាយមាសអូឡាំពិក ២ សម័យ កាលជាប់ៗ គ្នា

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមបាល់ទាត់សាំបាប្រេស៊ីល បាន ឈ្នះ មេដាយ មាស ២ សម័យកាលជាប់ៗ គ្នា ក្ក្នុងប្រវត្តិសាស្រ្តកីឡា អូឡាំពិក ក្រោយ យក ឈ្នះ ក្រុម អេស្ប៉ាញ នៅ វគ្គ ផ្ដាច់ព្រ័ត្រ ក្នុង ព្រឹត្តិការណ៍ កីឡា អូឡាំពិក ឆ្នាំ ២០២០ នៅ កីឡដ្ឋាន International Stadium Yokohama ទីក្រុង Yokohama ប្រទេស ជប៉ុន នៅវគ្គថែមម៉ោង ។
ជ័យជំនះប្រេស៊ីល រកបានដោយកីឡាករ Matheus Cunha នៅ នាទី ៤៥+២ តែ កីឡាករ Mikel Oyarzabal របស់ អេស្ប៉ាញ តាម ស្មើ វិញ នៅ នាទី ទី ៦១។ ដល់វគ្គបន្ថែមម៉ោង១៥នាទី២ដង។ នៅនាទី ១០៨ កីឡាករ Malcom របស់ ប្រេស៊ីល រកបានគ្រាប់ជ័យជម្នះ ធ្វើអោយ ប្រេស៊ីល ឈ្នះ មេដាយ មាស ២សម័យកាលជាប់ៗគ្នា ខណ: អេស្ប៉ាញ ឈ្នះ មេដាយ ប្រាក់ និង ម៉ិចស៊ីកូ ឈ្នះ មេដាយ សំរឹទ្ធ ។ ស្របពេលដែលកីឡាករ Richarlison ប្រេស៊ីល ជា អ្នក រក គ្រាប់ បាល់ បាន ច្រើន ជាង គេ រហូត៥គ្រាប់ ។

សូមរំលឹកថា កាលពីព្រឹត្តការណ៍កីឡាអូឡាំពិក ទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ឆ្នាំ២០១៦ ក្រុម បាល់ទាត់ បុរស ប្រេស៊ីល ក៏ ជក៏ជាម្ចាស់មេដាយមាស ដោយ យក ឈ្នះ លើ ក្រុម អាល្លឺម៉ង់ ដដោយដោយបាល់កាត់សេចក្តី១១ម៉ែត្រ ក្នុងលទ្ធផល ៥ទល់៤ ក្រោយ ប្រកួត ស្មើ គ្នា ១ទល់១ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner