សម្ដេចតេជោ បង្ហាញរូបថត១សន្លឹក តែសម្ដេចមិនច្បាស់ថា រូបថតនេះ ថតនៅឯណា និង ក្នុងឆ្នាំណានោះទេ?

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញរូបថតមួយសន្លឹក នៅលើទំព័រហ្វេសប៊ុករបស់សម្ដេចនៅយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ និងបានលើកឡើងថា រូបថត១សន្លឹកនេះ សម្ដេចមិនច្បាស់ថា ថតនៅឯណា និង ក្នុងឆ្នាំណានោះទេ?

សម្ដេចតេជោ ហ៊ុន សែន បានសរសេរដូច្នេះថា៖ ប៉ុន្មានថ្ងៃមកនេះ ខ្ញុំទទួលបានរូបថតរបស់ខ្ញុំមួយសន្លឹក តែខ្ញុំមិនច្បាស់ថា រូបថតនេះថតនៅឯណា និង ក្នុងឆ្នាំណា?

សម្ដេច បន្តថា ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ខ្ញុំធ្វើដំណើរទៅតាមមូលដ្ឋានជាច្រើន តែខ្ញុំបែរជាមិនដែលបានឃើញរូបថតមួយសន្លឹកនេះទៅវិញ។

សម្ដេចតេជោ នាយករដ្ឋមន្រ្តី សូមឱ្យបងប្អូនដែលបានថតរូបនេះ ឬបានដឹងអំពីរូបថតនេះ សូមជួយប្រាប់ខ្ញុំតាមរយៈចូលមករ៉ាយរ៉ាប់ក្នុងហ្វេសប៊ុកនេះតែម្តង។ សម្ដេច ក៏សូមអរគុណទុកជាមុនផងដែរ ៕ ដោយ វណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner