ព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌលកំពតរំពឹងទាក់ទាញបានអ្នកគាំទ្រចូលទស្សនាច្រើន

អត្ថបទដោយ៖
Kien Sereyvuth

កំពត៖ ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 មណ្ឌលកំពត ដែលជាមណ្ឌលទី៦ និងរំ ពឹង ទាក់ ទាញ បានអ្នកគាំទ្រចូលទស្សនាច្រើនកុះករ ខណៈមណ្ឌលខេត្តកំពត ទើបតែរៀបចំលើកដំបូង បន្ទាប់ពីព្រឹត្តិការណ៍ដ៏ អស្ចារ្យនេះបង្កើតឡើងបានរយៈពេល៨ឆ្នាំ។ កាថ្លែងលើកឡើងរបស់តំណាងក្រុមហ៊ុនស្រាបៀរ Tiger (CBL) ធ្វើឡើង នៅក្នុងសន្និសិទ និងប្រជុំចាប់គូប្រកួត Tiger Street Football 2020 មណ្ឌលកំពត នៅសណ្ឋាគារ កំពតឌី យ៉ាម៉ង់ ខេត្តកំពត នារសៀលថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២០។

លោកថា ៧ឆ្នាំលើកកន្លងមកយើងរៀបចំនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប៉ុន្តែឆ្នាំទី៨នេះ យើងផ្លាស់ប្តូរមកខេត្តកំពតវិញម្តងនឹងសង្ឈឹមជឿជាក់ថា ព្រឹត្តិការណ៍នេះ នឹងទាក់ទាញបានអ្នកទស្សនាច្រើនលើសពីមណ្ឌលខេត្តព្រះសីហនុដែលធ្លាប់រៀបចំកន្លងមក។ ដោយមណ្ឌលខេត្តកំពត មានខេត្តជាប់មាត់សមុទ្រចូលរួមចំនួន៤ គឺកំពតម្ចាស់ផ្ទះ ព្រះសីហនុ កោះកុង និងខេត្តកែប សរុបមានក្រុមចូលរួមចំនួន៦០ក្រុម ដោយរយៈពេលប្រកួតចំនួន២ថ្ងៃ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចំរាញ់ជ្រើសរើសយក៦ក្រុមឡើងមកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញនៅថ្ងៃទី២៩ ខែកុម្ភៈ ដល់ទី១ ខែមិនា ឆ្នាំ២០២០។

ព្រឹត្តិការណ៍បាលទាត់ Tiger Street Football 2020 មណ្ឌលកំពត ដែលជាមណ្ឌលទី៦នេះ ក្រុមចូលរួមប្រកួត៦០ក្រុម ជ្រើសរើសយកតែ៦ក្រុម ប៉ុណ្ណោះឡើងមកប្រកួតនៅរាជធានីភ្នំពេញ ហើយក្រុមដែលទទួលបានថវិកាលើកទឹកចិត្តគឺមានតែ៤ក្រុមប៉ុណ្ណោះ គឺក្រុមជើងឯកប្រចាំមណ្ឌលទទួលបានថវិកា១៥០០ដុល្លារ ក្រុមជាប់ជាជើងឯករង ទទួលបានថវិកា១០០០ដុល្លារ ក្រុមចំណាត់លេខ៣ទទួលបានថវិកា៥០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤ទទួលបានថវិកា២០០ដុល្លារ និង២ក្រុមទៀត គឺក្រុមលេខ៥ និងលេខ៦ឈ្នះបានឱកាសឡើងមកផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញជាមណ្ឌលផ្តាច់ព្រ័ត្រ។

សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់មណ្ឌលទី៦ខេត្តកំពតនេះ នឹងចូលដល់មណ្ឌលទី៧ គឺមណ្ឌលខេត្តតាកែវ ដែលមានខេត្តចូលរួមចំនួន៣ខេត្ត មានខេត្តតាកែវ ព្រៃវែង និងស្វាយរៀង ប្រកួត នៅថ្ងៃទី២២ និង ថ្ងៃទី២៣ កុម្ភៈ ២០២០៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner