បុគ្គលិកពេទ្យ០៦នាក់បាត់បង់ជីវិត និង១.៧០០នាក់ទៀតឆ្លងវីរុសកូរ៉ូណានៅទូទាំងប្រទេសចិន

ចិន៖ អនុរដ្ឋមន្រ្តីនៃគណៈកម្មការសុខាភិបាលជាតិចិន លោក Zeng Yixin បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី១៤ ខែកុម្ភៈនេះថា បុគ្គលិកផ្នែកសុខាភិបាលចំនួន ១.៧១៦ នាក់បានឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីនៅទូទាំងប្រទេសចិន ដោយគិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ស្របពេលបុគ្គលិកពេទ្យចំនួន០៦រូបបានបាត់បង់ជីវិត ។

លោកបន្តទៀតថា បុគ្គលិកពេទ្យចំនួន១.១០២នាក់ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា ឆ្លងវីរុស ខូវីដ-១៩ គឺនៅទីក្រុងវូហាន ដែលជាទីតាំងស្នូលនៃការផ្ទុះរាលដាលវីរុសនេះ ខណៈមនុស្ស៤០០នាក់ផ្សេងទៀតបានឆ្លងវីរុសនៅតាមកន្លែងផ្សេងៗទៀតក្នុងខេត្តហ៊ូប៉ី ។

គួរជម្រាបថា អាជ្ញាធរចិនបាននឹងកំពុងបន្តប្រឹងប្រែងបញ្ជូនបរិក្ខាការពារខ្លួន ទៅកាន់មន្ទីរពេទ្យនានាក្នុងក្រុង Wuhan ស្របពេលដែល គ្រូពេទ្យនិងគិលានុបដ្ឋាយិកានៅទីនោះ ត្រូវប្រឈមនឹងចំនួនអ្នកជំងឺដែលបន្តកើនឡើងខ្ពស់ខ្លាំង ហើយភាគច្រើនត្រូវបង្ខំចិត្តពិនិត្យអ្នកជំងឺទាំងមិនមានម៉ាស ឬឈុតការពារខ្លួនត្រឹមត្រូវនោះឡើយ ឬមួយក៏ប្រើសម្ភារចាស់ដដែលៗជាដើម ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner