ក្រុមការងារយុវជនផ្សព្វផ្សាយវិធានការការពារ ប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ដល់ព្រះសង្ឃនិងប្រជាពលរដ្ឋ នៅតាមវត្តអារាម ក្នុងស្រុកឈូក ខេត្តគំពត

ឯកឧត្តម ហ៊ុន សុខា អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ បានទូលប្រគេនដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ និងការពារខ្លួនពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ដោយអនុវត្តនូវវិធានការ «៣កុំ ៣ការពារ» របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាវិធានការនានា របស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា ឯកឧត្តម ហ៊ុន សុខា និងសហការីមួយចនួន បានផ្សព្វផ្សាយវិធានការការការពារ ប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងឱកាស អញ្ជើញក្នុងពិធីវេរប្រគេនទៀនព្រះវស្សានិងគ្រឿង ឧបភោគបរិភោគ និងបច្ច័យមួយចំនួន ជូនដល់ព្រះសង្ឃចំនួន៧វត្ត នៅឃុំត្រពាំងភ្នាំងស្រុកឈូក ខេត្តកំពត ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសដែលក្នុងនោះ ចំណាយថវិកាសរុបអស់៤លាន៨សែនរៀល ។ កន្លងមកឯកឧត្តម ហ៊ុន សុខា បានដឹកនាំក្រុមការងារយុវជនវេប្រគេនទានព្រះវស្សាដល់វត្តចំនួន៥ រួចមកហើយ សរុបទាំងលើកនេះបានចំនួន១២ វត្ត នៅក្នុងឃុំត្រពាំងភ្នាំង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner