អាជ្ញាធរខេត្តសៀមរាបចុះពិនិត្យពង្រឹងវិធានការសុខាភិបាលក្នុងការលក់ដូររបស់ក្រុមអាជីវករមកពីផ្សារលើធំថ្មី
អត្ថបទដោយ៖
Kien Sereyvuth
សៀមរាប៖ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចុះពិនិត្យការរៀបចំផ្សារបណ្តោះអាសន្ន របស់ក្រុមអាជីវករ ដែលប្តូរមកពីផ្សារលើធំថ្មី ស្ថិតនៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី០៦ ខែ សីហា ឆ្នាំ២០២១។
ឯកឧត្តម ទៀ សីហា បានអំពាវនាវសូមឱ្យក្រុមអាជីវករទាំងអស់ ដែលបានទទួលការរៀបចំពីអាជ្ញាធរសម្រាប់ការលក់ដូរ គឺត្រូវចូលរួមរក្សាគម្លាតសុវត្ថិភាព និងអនុវត្តវិធានការ របស់ក្រសួងសុខាភិបាលជាពិសេសប្រសាសន៍ណែនាំរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីដេលបានដាក់ចេញ«៣ការពារ ៣កុំ»ឲ្យបានខ្ជាប់ខ្ជួន។ ឯកឧត្តម បានបង្ហាញទៀតថា ការពារខ្លួនឯង ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក ៕ ដោយ ស៊ាន សុផាត