កងកម្លាំងជួរមុខនៅខេត្តកំពង់ធំ បានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣

កំពង់ធំ៖ យោធិននិងគ្រួសារចំណុះឲ្យអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចាក់វ៉ាក់សាំងការពារមេរោគកូវិដ-១៩ ដូស៣នៅថ្ងៃអង្គារនេះ ក្រោយពីមានការបញ្ជាពីឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ឲ្យក្រុមការងារ ចាក់វ៉ាក់សាំងរបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រៀមលក្ខណៈអនុវត្តភារកិច្ចដ៏ពិសេសនេះជូនដល់កងកម្លាំងឲ្យមានប្រសិទ្ធិភាព។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំក្រុមការងារបែងចែកភារកិច្ចចាក់វ៉ាក់សាំង ទទួលខុសត្រូវនៅព្រឹកថ្ងៃទី8 ខែសីហា ឆ្នាំ2021ក្នុងការរៀបចំការចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជំរុញប្រភេទអាស្ត្រាសេនីការ (Astra zenica ) ជូនដល់យោធិនចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានផ្ដល់វ៉ាក់សាំងចាក់ជូនដល់យោធិននិងគ្រួសារនូវដូសទី៣ ដើម្បីការពារអាយុជីវិតនិងគ្រួសារបង្ការជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដែលកំពុងរាលដាលនៅក្នុងសហគមន៍៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner