ស.ស.យ.ក. ប្តេជ្ញាបន្តស្មារតី២ធ្នូ ដែលជាការលះបង់នូវសេចក្តីសុខ និងផលប្រយោជន៍ផ្ទាល់ខ្លួន ហើយមករួមគ្នាដើម្បីសម្រេចនូវបុព្វហេតុរួមមួយសម្រាប់ជាតិ និងមាតុភូមិ

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងបែបនេះនភលើទំព័រហ្វេសប៊ុក ផ្លូវការរបស់ឯកឧត្តម នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១។ ឯកឧត្តម បានបន្ថែមថា ផ្អែកលើគោលការណ៍នេះ សកម្មភាព ការងារ កម្មវិធី ដែល ស.ស.យ.ក. រៀបចំនីមួយៗ គឺមិនគ្រាន់តែជាការងារយុវជនប៉ុណ្ណោះទេ តែជាការកៀរគរយុវជនទូទាំងប្រទេសចូលរួមក្នុងបុព្វហេតុសង្គម នយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត។
សូមបញ្ជាក់ថា នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជាបានជួបប្រជុំគ្នា ដើម្បីពិនិត្យ ពិភាក្សា លើលទ្ធផលការងារដែល ស.ស.យ.ក. សម្រេចបានក្នុងរយៈកាលកន្លងទៅ។ បើទោះបីជាស្ថានភាពជំងឺកូវីដ ១៩ បានធ្វើឱ្យការប្រជុំមិនអាចប្រព្រឹត្តទៅដោយផ្ទាល់ក្តី ក៏យើងនៅតែអាចបន្តការប្រព្រឹត្តទៅនៃស្ថាប័នរបស់យើង តាមបែបបទគន្លងថ្មី ដោយរក្សាបាននូវសុវត្ថិភាពសម្រាប់គ្រប់គ្នា។ ក្នុឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូប ដែលបានចូលរួមទាំងកម្លាំងកាយ ចិត្ត ស្មារតី ប្រកបដោយឆន្ទៈ និងការលះបង់ខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នៅទូទាំងប្រទេស។ កាយវិការទាំងអស់នេះ សរបញ្ជាក់ពីការតាំងចិត្តខ្ពស់ ក្នុងការបន្តស្មារតី ២ធ្នូ ដែលយុវជនជំនាន់មុនបានបន្សល់ទុក ដោយឥតងាករេ។

ក្រៅពីការគាំទ្រជាផ្នែកស្មារតី ថ្នាក់កណ្តាលនឹងបន្តខិតខំកៀរគរស្វែងរកជំនួយបន្ថែមទៀតដើម្បីគាំទ្រដល់ សមាជិក សមាជិការបស់យើងដែលកំពុងឈរជើងនៅជួរមុខ ជាពិសេសក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។ ជាមួយគ្នានេះ ឯកឧត្តមប្រធានស.ស.យ.ក. បានផ្តាំផ្ញើឱ្យយុវជនបន្តថែរក្សាសុខភាព គិតគូរពីសុវត្ថិភាពជាចំបង ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ជាពិសេសការអនុវត្តវិធាន ៣កុំ ៣ការពារ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner