បាតុករប្រឆាំងរដ្ឋាភិបាលថៃច្រើនជាង ១ពាន់នាក់បានប៉ះទង្គិចគ្នាជាមួយប៉ូលិសនៅរាជធានីបាងកក កាលពីរសៀលថ្ងៃទី៧ សីហា
អត្ថបទដោយ៖
AMS OneMinute
បាតុករប្រឆាំងរដ្ឋាភិបាលថៃច្រើនជាង ១ពាន់នាក់បានប៉ះទង្គិចគ្នាជាមួយប៉ូលិសនៅរាជធានីបាងកក កាលពីរសៀលថ្ងៃទី៧ សីហា ដោយសារការមិនសប្បាយចិត្តចំពោះការគ្រប់គ្រង និងឆ្លើយតបនឹងវិបត្តិជំងឺកូវីដ១៩ ដោយរដ្ឋាភិបាលលោក Prayuth ស្របពេលដែលករណីវិជ្ជមាននៃជំងឺកូវីដ១៩កើនដល់ ២ម៉ឺនករណីក្នុងមួយថ្ងៃ។
បាតុកម្មនេះធ្វើឡើងដោយក្រុមបាតុករ Redem ដែលមានឈ្មោះពេញថា Restart Democracy។ ក្រុមនេះបង្កើតដោយក្រុមយុវជនសេរី ដែលជាបណ្ដុំនៃក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យផ្សេងៗគ្នា។ ក្រុមបាតុករបានគប់គ្រាប់បែកខ្នាតតូច និងដុំថ្ម ខណៈក្រុមប៉ូលិសប្រើគ្រាប់ជ័រ និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករ នៅពេលហែរក្បួនមកកាន់វិមានរដ្ឋាភិបាល។
ប្រភព៖ Bangkok Post

