Messi ទឹកភ្នែក ពេលបញ្ជាក់ផ្លូវការពីការចាកចេញពី Barcelona
អត្ថបទដោយ៖
លន់ សារ៉ាត
ក្នុងសន្និសីទកាសែត នាថ្ងៃទី៨ សីហា នេះ កីឡាករខ្សែប្រយុទ្ធដ៏ឆ្នើម សញ្ជាតិអាហ្សង់ទីន Messi បានបញ្ជាក់ជាផ្លូវការពីការបញ្ចប់វត្តមានលេងនៅក្លឹបកំពូល ក្នុងប្រទេសអេស្ប៉ាញ គឺ Barcelona ប៉ុន្តែបញ្ជាក់លាយលំជាមួយទឹកភ្នែក និងនិយាយទៀតថា គេដឹងគុណដល់អ្នកគ្រប់គ្នាដែលផ្តល់ក្តីស្រលាញ់។
កីឡាករវ័យ ៣៤ឆ្នាំរូបនេះបានចំណាយពេលជាមួយ Barcelona រាប់សិបឆ្នាំ រកបាន៦៧២គ្រាប់បាល់ ក្នុងការបង្ហាញខ្លួនលេង ៧៧៨ប្រកួត មុនពេលកុងត្រាផុតកំណត់ កាលពីថ្ងៃទី៣០ មិថុនា។
យ៉ាងណាក៏ដោយ កីឡាកររកប្រាក់ចំណូលខ្ពស់បំផុត លំដាប់ទី២ រូបនេះ អះអាងថា មានក្លឹបជាច្រើនបានទាក់ទងមករូបគេ៕
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ