អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២០៣លាន៤៤ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៣០ម៉ឺននាក់ និងជាសះស្បើយ១៨២លាន៧៤ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២០៣លាន៤៤ម៉ឺន១ពាន់១៥៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៣០ម៉ឺន៧ពាន់៣៨៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៨២លាន៧៤ម៉ឺន៨៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៦លាន៥៤ម៉ឺន៣ពាន់៣៣៨នាក់ ស្លាប់ចំនួន៦៣ម៉ឺន៣ពាន់១១៦នាក់ និងជាសះស្បើយចំនួន២៩លាន៨៥ម៉ឺន៩ពាន់៦២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន៩៦ម៉ឺន៩ពាន់៥៨៨នាក់ ស្លាប់៤២ម៉ឺន៨ពាន់៣៣៩នាក់ និងជាសះស្បើយ៣១លាន១៣ម៉ឺន១ពាន់៩២២នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន១៦ម៉ឺន៥ពាន់៦៧២នាក់ ស្លាប់ចំនួន៥៦ម៉ឺន៣ពាន់៤៧០នាក់ និងជាសះស្បើយ១៨លាន៩០ម៉ឺន៧ពាន់២៤៣នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner