សង្កាត់រដ្ឋបាលជលផលលើកដែកចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់
កាលពីកន្លងទៅថ្មីនេះ នៅក្នុងភូមិសាស្រ្តស្រុកលើកដែក ខេត្តកណ្តាល ដោយយោងទៅតាមបទបញ្ជារបស់ខណ្ឌ័រដ្ឋបាលជលផលខេត្តកណ្តាល សង្កាត់រដ្ឋបាលជលផលលើកដែកដឹកនាំដោយ លោក មាស សាន់ បានប្រើកម្លាំងមធ្យោបាយសរុបនិង សហការជាមួយអាជ្ញាធរស្រុក និងសហគមន៍នេសាទបានចុះបង្ក្រាបបទល្មើសនេសាទ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួននៅក្នុងភូមិសាស្រ្ត ស្រុកលើកដែក សរុបជាលទ្ធផលសរុបឧបករណ៍នេសាទខុសច្បាប់មួយចំនួនកំទេចចោលនៅនឹងកន្លែង ខ្លះទៀតត្រូវបានរឹបអូសរក្សាទុកដើម្បីកសាងសំណុំរឿងអនុវត្តនិតិវិធីច្បាប់ ។
សង្កាត់រដ្ឋបាលជលផលលើកដៃក បានសហការជាមួយអាជ្ញាធរស្រុក និងសហគមន៍នេសាទបានចុះបង្ក្រាបបទល្មើសនេសាទ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បានលទ្ធផលដូចខាងក្រោមៈ
+បានកំទេចចោលនៅនឹងកន្លែងរួមមាន
-លូស្បៃមុង ១៨លូ+ របាំង ៣០០ម៉ែត្រ បង្គោល ៣៤០ ដើម
-លបអក ៦៥គ្រ
-ជន ០១វង់
-ដាយត្រីប្រាម្សៅ០១មាត់
-ធុងឌុន ០១គ្រ
-ពីដុង ០២គ្រ
-ឧបករណ៍ឆក់ ០៣គ្រ (ឆក់ត្រជាក់)
-អាំងវ៉ាត់ទ័រ ០១គ្រ (ឆក់ក្តៅ)
-អាគុយ ០៤គ្រ
-កន្ត្រងដួសត្រី ០៣គ្រ