អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកសង្ឃឹមថា ទីភ្នាក់ងារ FDA នឹងចាប់ផ្តើមផ្តល់ការអនុម័តពេញលេញចំពោះការចាក់វ៉ាក់សាំងបង្ការ Covid-19

អាមេរិក៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់រដ្ឋាភិបាលអាមេរិក លោកវេជ្ជបណ្ឌិត អាន់តូនី ហ្វាវស៊ី សង្ឃឹមថា រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) នឹងចាប់ផ្តើមផ្តល់នូវការអនុម័តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ពេញលេញនៅត្រឹមចុងខែសីហានេះ ។

 រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានផ្តល់ការអនុញ្ញាតអោយប្រើជាបន្ទាន់នូវវ៉ាក់សាំង Pfizer, Moderna និង Johnson & Johnson ។ ទីភ្នាក់ងារនេះត្រូវបានគេរំពឹងថា​ នឹងផ្តល់ការអនុម័តពេញលេញក្នុងការចាក់វ៉ាក់សាំង Pfizer នាពេលឆាប់ៗខាងមុខនេះ ។ នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ NBC News លោក ហ្វាវស៊ី បានរំពឹងថា ការផ្លាស់ប្តូរក្នុងពេលអនាគត នឹងជំរុញអោយមានរលកនៃការផ្តល់វ៉ាក់សាំងនៅក្នុងវិស័យឯកជនបន្ថែម ក្នុងនោះរួមមានទាំងសាលារៀន និងសាកលវិទ្យល័យ ។

ការអត្ថាធិប្បាយរបស់លោក ហ្វាវស៊ី បានកើតមានឡើងនៅពេលដែលរដ្ឋបាលលោក ចូ បៃដិន កំពុងថ្លឹងថ្លែងពីអ្វីដែលអាចជំរុញដើម្បីលើកទឹកចិត្តដល់ពលរដ្ឋអាមេរិក ដែលមិនបានចាក់វ៉ាក់សាំងអោយទៅទទួលការចាក់ថ្នាំបង្ការរោគរបស់ពួកគេ នៅពេលដែលវីរុសបំប្លែងថ្មី Delta កំពុងបន្តកើនឡើងនៅទូទាំងសហរដ្ឋអាមេរិក ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner