ការថយចុះនៃចំនួនប្រជាជនភេទស្រីក្នុងប្រទេសក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ បង្កអោយមានអតុល្យភាពយេនឌ័រនៅក្នុងប្រទេសចិន 🇨🇳
អត្ថបទដោយ៖
AMS OneMinute
យោងតាមទិន្នន័យជំរឿនចុងក្រោយ ប្រជាជនចិនមានបុរសច្រើនជាងស្ត្រីចំនួន ៣៥លាននាក់។
ការចុះថយនៃចំនួនស្ត្រីនៅចិនបណ្តាលមកពីគោលនយោបាយកូនមួយក្នុងមួយគ្រួសារ និងទំនៀមទម្លាប់ដែលលើកតម្កើងកូនប្រុសជាងកូនស្រី។
បន្ទាប់ពីការអនុវត្តគោលនយោបាយកូនមួយក្នុងមួយគ្រួសារចាប់ពីឆ្នាំ ១៩៧៩មក គ្រួសារចិនភាគច្រើនព្យាយាមយកកូនប្រុសជាងកូនស្រី ព្រោះគេយល់ថាកូនប្រុសជាអ្នកស្នងត្រកូលគ្រួសារ។ គ្រួសារមួយចំនួនបានរំលូតទារកក្នុងផ្ទៃជាកូនស្រី ឬបោះបង់កូននោះចោលក្រោយពេលសម្រាលរួច។
ក្រៅពីចិន ជប៉ុន និងកូរ៉េខាងត្បូងក៏មានអត្រាកំណើតធ្លាក់ចុះយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីជាមានការលើកទឹកចិត្តពីរដ្ឋាភិបាលសម្រាប់គូស្វាមីភរិយាដែលមានកូនច្រើនក៏ដោយ។

ប្រភព៖ SCMP