អាស៊ានឆ្លងកូវីដ១៩ជាង២៦ម៉ឺនករណីរយៈពេល៧២ម៉ោងចុងក្រោយ

អត្ថបទដោយ៖
Kien Sereyvuth

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ មានចំនួន២៦ម៉ឺន៤ពាន់២៣៦ករណី និងការ ស្លាប់ថ្មីមានចំនួន៧ពាន់៥៧៨នាក់។ ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល៧២ម៉ោងចុង ក្រោយនេះនៅអាស៊ាន រួមមាន១០ប្រទេស ។ចំណែកប្រទេសដែល មានការ ស្លាប់ថ្មីរយៈពេល៧២ម៉ោងចុងក្រោយនេះ មាន ៩ប្រទេស។


ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ៧២ម៉ោងចុងក្រោយនេះមានចំនួន២៦ម៉ឺន៤ពាន់២៣៦ករណី និងការស្លាប់ថ្មីមានចំនួន៧ពាន់៥៧៨នាក់។
ការឆ្លងថ្មី បានកើតឡើងលើប្រទេសចំនួន១០គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី,មីយ៉ាន់ម៉ា, សឹង្ហបុរី, ថៃ, កម្ពុជា, វៀតណាម, ឡាវ, និងប្រទេសប្រុយណេ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៩ប្រទេសគឺប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, ថៃ, កម្ពុជា, ម៉ាឡេស៊ី, វៀតណាម, ឡាវ, សឹង្ហបុរី, និងប្រទេសមីយ៉ាន់ម៉ា។
ប្រទេសឥណ្ឌូនេស៊ី នៅក្នុងរយ:ពេល៧២ម៉ោងចុងក្រោយមានការឆ្លងថ្មីចំនួន៧ម៉ឺន៨ពាន់៨៧៧ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣លាន៦៨ម៉ឺន៦ពាន់៧៤០ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន៤ពាន់៣១៥នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១០ម៉ឺន៨ពាន់៥៧១ករណី។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងសារុបនិងការស្លាប់សារុបច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។
ប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល៧២ម៉ោងមានការឆ្លងថ្មីចំនួន៥ម៉ឺន៥ពាន់១៨១ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១លាន២៧ម៉ឺន៩ពាន់៧៧៦ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន៧៨២នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន៩៦១នាក់។
ប្រទេសថៃមានការឆ្លងថ្មីចំនួន៦ម៉ឺន១ពាន់៤២៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៧៧ម៉ឺន៦ពាន់១០៨ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៤៩៩នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៦ពាន់៣៥៣នាក់។
ចំណែកប្រទេសហ្វីលីពីននៅក្នុងរយ:ពេល៧២ម៉ោងកន្លងមកមានការឆ្លងថ្មី ចំនួន ២ម៉ឺន៩ពាន់៣៦៩ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៦៦ម៉ឺន៧ពាន់៧១៤ករណី។ ចំណែកការស្លាប់ថ្មី មានចំនួន៤៥៥នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៩ពាន់១២៨នាក់។
ប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន១ម៉ឺន២៦៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣២ម៉ឺន៩ពាន់៥១៦ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៧៨៨នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន១ពាន់៧៧៦នាក់។
ប្រទេសវៀតណាមឆ្លងថ្មី២ម៉ឺន៦ពាន់៤៩៤ករណីដែលនាំឲ្យការឆ្លងសារុបចំនួន២១ម៉ឺន៥ពាន់៥៦០ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៦៧៧នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៣ពាន់៣៩៧នាក់។
ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន១ពាន់៥៨៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៨ម៉ឺន២ពាន់៣៩៩ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៥៩នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់៥៨៥នាក់។
ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន២៣១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន៥ពាន់៨៣៦ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៤២នាក់។
ប្រទេសឡាវមានការឆ្លងថ្មីចំនួន៧៨៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៨ពាន់៥៦១ករណី។ ចំណែកការស្លាប់ថ្មីមានម្នាក់ដែលនាំឲ្យការសា្លប់សារុបមានចំនួន៨នាក់។
ប្រទេសប្រុយណេមានការឆ្លងថ្មី២៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣៦៤ករណី។
គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៨លាន១១ម៉ឺន២ពាន់៥៧៧ករណី, និងការស្លាប់មាន១៧ម៉ឺន១ពាន់៨២៤នាក់។
បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ២០៣លានករណី, និងការស្លាប់មានជាង៤លាន៣១ម៉ឺននាក់។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner