ឆេះផ្ទះចំនួន០១ខ្នង និងរោលផ្ទះចំនួន ៥ខ្នងនៅខណ្ឌឬស្សីកែវ ផ្អើលដល់លោកអភិបាល និងលោកអធិការខណ្ឌដឹកនាំកម្លាំងចុះអន្តរាគមន៍
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖ បន្ទាប់ពីទទួលបានព័ត៌មានមកថា មានគ្រោះអគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋនៅវេលាម៉ោង១ និង៥០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅក្រុមទី៤ ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ គណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ និងលោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ បានដឹកនាំកម្លាំងចុះពន្លត់អគ្គីភ័យខាងលើឲ្យរលត់ទាំងស្រុងទៅវិញនៅវេលាម៉ោង ២:៣០នាទីព្រឹកថ្ងៃដដែល ដោយប្រើប្រាស់ឡានទឹកអស់ចំនួន ២០គ្រឿង។

ចំពោះមូលហេតុបឋមបណ្តាលមកពីផ្ទុះសេខ្សែភ្លើង បណ្តាលឲ្យខូចខាតទាំងស្រុងផ្ទះចំនួន ០១ខ្នង និងរោលផ្ទះចំនួន ៥ខ្នង ។ ហើយករណីខាងលើនេះក៏មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសធ្ងន់ និងបាត់បង់ជីវិតនោះទេ ៕



