លោកជំទាវ ម៉ែន សំអន ៖ ទិសដៅរបស់រាជរដ្ឋាភិបាល«កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅឈរ ក្នុងស្មារតីឯករាជ្យ»

អត្ថបទដោយ៖
Kien Sereyvuth

ស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ក្នុងនាមក្រុមការងារគណៈកម្មាធិការកណ្ដាលចុះជួយខេត្តស្វាយរៀងបានថ្លែងថា
រាជរដ្ឋាភិបាលក៏ដូចគណបក្សប្រជាជនកម្ពុជាបានប្រកាន់ជំហរទន់ភ្លន់ បត់បែន ស្របតាមការប្រែប្រួល នៃភូមិសាស្ត្រ នយោបាយ ភូមិសាស្រ្តសេដ្ឋកិច្ច និងយុទ្ធសាស្ត្រសកលលោក ស្របតាមពាក្យស្លោក “កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ឈរក្នុងស្មារតីឯករាជ្យ”។

គណបក្សបន្ដការតស៊ូ ការពារយុត្តិធម៌ ការពារសិទ្ធសម្រេច អធិបតយ្យ និងបូរណភាព ទឹកដី និងលើកស្ទួយទំនាក់ទំនងទ្វេភាគី ពហុភាគី ជាមួយប្រទេសជាមិត្តនានា និងបន្តចូលរួមយ៉ាងសកម្ម ចូលរួមដោះស្រាយបញ្ហាក្នុងតំបន់ និងសកល ជាពិសេសនៅក្នុងបុព្វហេតុរក្សាសន្ដិភាព និងមនុស្សធម៌។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះខណៈពេលអញ្ជើញអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារដំណាក់កាលទី ៧ លើកទី ៤និងទិសដៅអនុវត្តភារកិច្ចសំខាន់ៗ សម្រាប់អនុវត្តដំណាក់កាលទី ៧ លើកទី ៥“ ថ្ងៃសៅរ៍ ៧រោច ខែមាឃ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣”នៅមន្ទីបក្សខេត្តស្វាយរៀង ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២០។

ក្នុងនាមគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ក្នុងនាមក្រុមការងារគណៈកម្មាធិការកណ្ដាលចុះជួយខេត្តស្វាយរៀង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់លោកជំទាវកិត្តិសង្គហបណ្ឌិតសម្ដែងសេច ក្ដីសោមនស្សរីករាយ និងសូមស្វាគម ន៍ ចំពោះវត្តមានអស់លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្ត-ក្រុង-ស្រុក-ឃុំ- សង្កាត់ ថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ ដែលបានឆ្លៀត ឱកាសអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តភារកិច្ចរបស់ ក្រុមការងារគណៈកម្មាធិការកណ្ដាលចុះជួយខេត្តស្វាយរៀង ដំណាក់កាល ទី ៧ លើកទី ៤ និងទិសដៅភារកិច្ចសំខាន់ៗដំណាក់កាលទី ៧ លើកទី ៥ នាពេលនេះ។

ឆ្លៀតឱកាសនេះ លោកជំទាវកិត្តិសង្គហបណ្ឌិតបានសម្ដែងការអបអរសាទរ និងកោតសរសើរ ចំពោះលទ្ធផ ល ដ៏ល្អប្រសើរ ដែលក្រុមការងាររួមជាមួយថ្នាក់ ដឹកនាំគណបក្សគ្រប់ថ្នាក់ បាន បំពេញ ទទួលបានជាបន្ដ បន្ទាប់ ពិសេសការរក្សាសន្ដិសុខ ស្ថិរភាព នយោបាយ និងសណ្ដាប់ធ្នាប់សាធារណៈ  និងការអនុវត្តដោយជោគជ័យនូវការអភិវឌ្ឍ លើគ្រប់វិស័យ តាំងពីថ្នាក់ខេត្ត រហូតដល់ ស្រុក ឃុំ-សង្កាត់ និងភូមិ ទូទាំងខេត្ត។ កិច្ចការដ៏ប្រពៃនេះពិតជាបានរួមចំណែកយ៉ាងខ្លាំងក្លា ដល់ការលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែល្អប្រសើរ និងបង្កើនបាននូវជំនឿជឿ កាន់តែរឹងមាំថែមទៀត លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

អង្គប្រជុំក៏បានធ្វើការវាយតម្លៃ សន្និដ្ឋានបានច្បាស់លាស់ត្រឹមត្រូវនូវ ចំណុចខ្លាំង ចំណុចខ្សោយ និងមូលហេតុមួយចំនួន ដែលយើងដកស្រង់បទពិសោធន៍ សម្រាប់ការពង្រឹងការងារបន្ដទៀត ដើម្បីជាជំនួយស្មារតី គួបផ្សំនឹងទិស ដៅភារកិច្ចសំខាន់ៗ ដែលបានលើកឡើងក្នុងរបាយការណ៍បូកសរុបលទ្ធផល ការងារដំណាក់កាលទី ៧ លើកទី៤ និងទិសដៅភារកិច្ចសម្រាប់អនុវត្តន៍ក្នុងដំណាក់កាលទី ៧ លើកទី ៥។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនបានរំលឹកថា កាលពីថ្ងៃ ទី ១ និងទី២ ខែកុម្ភៈ គណបក្សយើងទើបតែបញ្ចប់ ដោយ ជោគជ័យ នូវសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤២ អាណត្តិ ទី៥ ដែលក្នុងនោះមានថ្នាក់ដឹកនាំយើងដែលមានវត្តមាននៅទីនេះមួយ ចំនួន បាន ចូលរួមផងដែរ។ ឯកសារ សន្និបាត រួមមាន “របាយការណ៍ ស្តីពី សភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ ២០១៩ និងទិសដៅភារកិច្ចឆ្នាំ ២០២០” និង “ជំនួយស្មារតីស្តីពីតួនាទី ភារកិច្ច និងរបៀបរបប ការងារ របស់ក្រុមការងារ គណបក្ស ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន និង កំណែទម្រង់រដ្ឋបាល ថ្នាក់ក្រោមជាតិ” នឹងត្រូវយកទៅផ្សព្វផ្សាយបន្ត នៅតាមសាខា បក្ស មូលដ្ឋានជាបន្តទៀត។

ចាប់ពីក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ននេះ អាស្រ័យ ដោយមានការ គាំទ្រយ៉ាងរឹងមាំ ពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់ជាន់ថ្នាក់  គណបក្សប្រជាជនកម្ពុជាបាន ដឹក នាំ ប្រទេស ឆ្លងកាត់ឧបសគ្គ និងការលំបាក យ៉ាង ច្រើនឥតគណនា បានស្តារ កសាងជាតិ ឱ្យ មាន ការរីកចម្រើន រក្សាបាននូវ សុខសន្តិភាពពេញលេញ ព្រមទាំង សម្រេចបានសមិទ្ធផលធំៗ ជាច្រើនទៀតជា ប្រវត្តិសាស្រ្ត មិន អាច កាត់ ថ្លៃ បាន ជូនជាតិមាតុភូមិ និងប្រជាជន។  ដោយមាន ការដឹកនាំដ៏ត្រឹមត្រូវ ភ្លឺស្វាង និងទស្សនវិស័យវែងឆ្ងាយ គណបក្សបាន ធ្វើ ជា ស្នូលនៃសាមគ្គីភាពជាតិ ឯកភាពជាតិតែមួយ និងសន្តិភាព ហើយដឹក នាំ ប្រទេសឈា ន ទៅមុខ ជានិច្ច តាម ទិសដៅដ៏ត្រឹមត្រូវ។

គណបក្ស យើងបាន បំពេញតួនាទីជាគណបក្សដឹកនាំ ប្រទេស ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ដោយធានាគ្រប់ដំណើរការ នយោបាយ សេដ្ឋកិច្ច សង្គមជាតិ ប្រព្រឹត្តទៅយ៉ាងល្អ ធានាបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាជន។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបន្ថែមថា ក្នុងស្ថានភាពដែលសភាពការណ៍ពិភពលោក និងតាមតំបន់នានាបន្ដប្រែប្រួល ឆាប់រហ័សតាមទិសមិនប្រកដប្រជា និងពិបាកប៉ាន់ស្មាន់បាន ទាំងលើ វិស័យនយោបាយ សេដ្ឋកិច្ច យោធា និងសន្ដិសុខនោះ គណបក្សប្រជាជនកម្ពុជា បន្ដ ប្រកាន់ខ្ជាប់នយោបាយការបរទេសមួយ ដែលបំរើលើកស្ទួយ និងការពារផល ប្រយោជន៍ចំបងរបស់ជាតិ ពោលគឺ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹត្យភាព រក្សាការពារសន្ដិភាព សន្ដិសុខ ស្ថេរភាពសណ្ដាប់ធ្នាប់សង្គម និងឯកភាពជាតិឱ្យបានគង់វង់ជារៀងរហូត។

ព្រមជាមួយនេះគណបក្សយើងក៏ ប្រកាន់ជំហរទន់ភ្លន់ បត់បែន ស្របតាមការប្រែប្រួល នៃភូមិសាស្ត្រ នយោបាយ ភូមិសាស្រ្តសេដ្ឋកិច្ច និងយុទ្ធសាស្ត្រសកលលោក ស្របតាមពាក្យស្លោក “កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ”។ គណបក្សបន្ដការតស៊ូ ការពារយុត្តិធម៌ ការពារសិទ្ធសម្រេច អធិបតយ្យ និងបូរណភាព ទឹកដី និងលើកស្ទួយទំនាក់ទំនងទ្វេភាគី ពហុភាគី ជាមួយប្រទេសជាមិត្តនានា និងបន្តចូលរួមយ៉ាងសកម្ម ចូលរួមដោះស្រាយបញ្ហាក្នុងតំបន់ និងសកល ជាពិសេសនៅក្នុងបុព្វហេតុរក្សាសន្ដិភាព និងមនុស្សធម៌។

សភាពការណ៍កម្ពុជាឆ្នាំ ២០២០នៅតែផ្ដល់ភាពអនុគ្រោះដល់គណបក្សក្នុងការបន្ដអនុវត្តន៍កម្មវិធីនយោបាយ ដើម្បីកសាង និងការពារមាតុភូមិ ឱ្យ បានសម្រេចសមិទ្ធផលធំៗថ្មីៗថែមទៀតជូនជាតិ ទោះបីជានៅមានបញ្ហា ប្រឈមមួយចំនួនក្ដី។ បីទោះជាគណបក្សកំពុងកាន់កាប់អំណាចក្នុងដៃ ១០០ភាគរយ និងមានប្រៀបឈ្នះ និងភាពអនុគ្រោះខាងនយោបាយ ក្តីក៏មិនត្រូវលង់លក់នឹងជ័យជំនះ និងមិនត្រូវភ្លេចខ្លួនឡើយ។

ចាប់ពីពេលនេះ រហូតទៅដល់ការបោះឆ្នោត ឆ្នាំ ២០២២ និង ២០២៣  គណបក្សប្រជាជន កម្ពុជាបាន នឹងកំពុងប្រមូលផ្តុំលើការងារសំខាន់ៗ ដើ ម្បី ពង្រឹងសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ សម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ អនុវត្តន៍កម្មវិធីកំណែ ទម្រង់ នានា របស់រាជរដ្ឋាភិបាលឱ្យកាន់តែស៊ីជម្រៅ ដើ ម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធិភាព នៃសេវាសាធារណៈ ដើម្បីទទួល បាន នូវការ ពេញ ចិត្ត ពីសំណាក់ប្រជាពលរដ្ឋ។

ជាថ្មីម្ដងទៀត ក្នុងនាមគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ក្នុងនាមក្រុមការងារចុះជួយខេត្តស្វាយរៀង និងក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិតផ្ទាល់សូមសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអស់ លោក លោកស្រី ក្រុម ការងារគ្រប់ថ្នាក់ គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ដែលបានយកអស់កម្លាំងកាយចិត្ត បរិច្ចាគថវិកា សម្ភារផ្ទាល់ខ្លួនចូលរួមចំណែកគ្រប់សកម្មភាព នៅតាមបណ្ដាមូលដ្ឋានតាម គោល ដៅនីមួយៗ ឈានទៅសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ជូនគណបក្សប្រជាជន កម្ពុជា និងគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner