សហរដ្ឋអាមេរិកជំរុញអោយជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសបារាំង អ៊ីស្រាអែល និងថៃ ដោយសារព្រួយបារម្ភពីជំងឺ Covid-19

អាមេរិក៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) បានព្រមាន ប្រឆាំងនឹងការធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល បារាំង ថៃ អ៊ីស្លង់ និងប្រទេសមួយចំនួនទៀត ដោយសារតែការកើនឡើងនៃករណីជំងឺកូវីដ១៩នៅក្នុងប្រទេសទាំងនោះ ។

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) បានបង្កើនកម្រិតប្រកាសអាសន្នដល់កម្រិត៤ ដែលជាកម្រិតខ្ពស់បំផុតនៃជំងឺកូវីដ១៩ ខណៈដែលករណីឆ្លងថ្មីៗកំពុងកើនឡើងនៅពាសពេញពិភពលោក ។ សហរដ្ឋអាមេរិកបានដាក់បន្ថែមអ៊ីស្រាអែល តំបន់វេសប៊ែង និងហ្គាហ្សា រួមជាមួយកន្លែងផ្សេងទៀតដូចជាកោះអារូបា និងបារាំងប៉ូលីណេស៊ី ផងដែរ ទៅក្នុងបម្រាមធ្វើដំណើរកម្រិត៤ ដែលជាកម្រិតខ្ពស់បំផុតរបស់ខ្លួន ។ ក្រសួងការបរ ទេសអាមេរិកក៏បានចេញសេចក្តីណែនាំរបស់ខ្លួន ស្តីពីការហាមឃាត់ធ្វើដំណើរកម្រិត៤ សម្រាប់ប្រទេសអ៊ីស្លង់និងបារាំងផងដែរកាលពីថ្ងៃចន្ទដើមសប្តាហ៍ ។

កាលពីខែកក្កដា CDC បានបង្ហាញពីការព្រួយបារម្ភអំពីប្រទេសអ៊ីស្រាអែល តំបន់វេសប៊ែង និង ហ្គាហ្សា ដោយដកការជូនដំណឹងអំពីសុខភាពធ្វើដំណើររបស់ខ្លួនពីកម្រិតពីរ ដំឡើងដល់កម្រិត៣វិញ ។ បើតាម CDC អ្នកដំណើរដែលមិនចាក់វ៉ាក់សាំងគួរតែចៀសវាងការធ្វើដំណើរមិនចាំបាច់ទៅកាន់ប្រទេសទាំងនោះ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner