មន្ទីរបញ្ជកោណនឹងតម្រូវអោយកងទ័ពទាំងអស់ចាក់វ៉ាក់សាំង Covid-19 នៅត្រឹមពាក់កណ្តាលខែកញ្ញាខាងមុខនេះ

អាមេរិក៖ មន្ទីរបញ្ចកោណនៅថ្ងៃចន្ទដើមសប្តាហ៍នេះបញ្ជាក់ថា ខ្លួនកំពុងរង់ចាំការអនុម័តពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក្នុងការតម្រូវអោយសមាជិកយោធាប្រមាណ១,៣លាននាក់ទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅត្រឹមពាក់កណ្តាលខែកញ្ញាខាងមុខនេះ ។

បន្ទាប់ពីការដាក់ចេញច្បាប់កូវីដ១៩សម្រាប់បុគ្គលិកសហព័ន្ធ លោក ចូ បៃដិន កាលពីខែមុន បានណែនាំមន្ទីរបញ្ចកោណអោយពិនិត្យមើលថាតើពេលណា និងរៀបចំដូចម្តេច ដែលនឹងត្រូវតម្រូវអោយសមាជិកយោធាវ៉ាក់សាំង ។ បើតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ចន ឃើប៊ី បានហៅសេចក្តីប្រកាសកាលពីថ្ងៃចន្ទ ដែលចេញដោយរដ្ឋមន្រ្តីការពារជាតិអាមេរិកលោក ល្លយដ៍ អូស្ទីន ថា ជា “បទបញ្ជាព្រមាន” ។ លោក ឃើប៊ី បន្ថែមថា បទបញ្ជានេះជិតមកដល់ហើយ ហើយយើងចង់អោយអ្នកត្រៀមខ្លួនសម្រាប់វាផងដែរ ។ ហើយជាក់ស្តែងយើងចង់អោយអ្នកចាក់វ៉ាក់សាំងឥឡូវនេះ ហើយកុំរង់ចាំតទៅទៀត ។

គួរកត់សម្គាល់ ក្រសួងការពារជាតិអាមេរិកកំពុងកំណត់គោលដៅនៅពាក់កណ្តាលខែកញ្ញាខាងមុខ សម្រាប់កាលបរិច្ឆេទនៃការចាក់វ៉ាក់សាំង ដោយផ្អែកលើការរំពឹងទុកសម្រាប់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ដើម្បីផ្តល់ការយល់ព្រមពេញលេញចំពោះវ៉ាក់សាំង ហ្វាហ្សឺ (Pfizer) ខណៈបច្ចុប្បន្នវាស្ថិតនៅក្រោមការអនុញ្ញាតអោយប្រើក្នុងគ្រាអាសន្នប៉ុណ្ណោះ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner