Novak Djokovic ដកខ្លួនចេញពីការប្រកួតកម្តៅសាច់ដុំ ដើម្បីផ្តោតលើការប្រកួត US Open

ជ័យលាភីពានរង្វាន់ US Open បីដងគឺកីឡាករ Novak Djokovic អាយុ ៣៤ ឆ្នាំបានដកខ្លួន​ចេញ​​ពី​ការ​ប្រកួត​កម្តៅសាច់ដុំ Cincinatti Masters ដើម្បីផ្តោតលើការប្រកួត US Open ។ នេះបើ​តាម​ការ​ចុះផ្សាយរបស់ BBC Sport​ នៅថ្ងៃនេះ ។

Djokovic បាននិយាយថា “ខ្ញុំត្រូវចំណាយពេលយូរបន្តិច​ដើម្បីជាសះស្បើយ ឡើងវិញបន្ទាប់ពីការធ្វើ​ដំណើរ​ ពីអូស្ត្រាលីទៅទីក្រុងតូក្យូ” ។ ខ្ញុំនឹងបង្វែរការយកចិត្តទុកដាក់ របស់ខ្ញុំទៅកម្មវិធី US Open ហើយចំណាយពេលខ្លះជាមួយគ្រួសារ” ។

ចំណែកអ្នកវាយកូនបាល់ Andy Murray ត្រូវបានបញ្ចូលទៅក្នុងការចាប់ឆ្នោតសំខាន់ US Open បន្ទាប់​ពី​អតីតម្ចាស់ជើងឯកស្វីស Stan Wawrinka ដកខ្លួនចេញ ។ Murray ដែលបានឈ្នះពានរង្វាន់ Grand Slam លើកដំបូងរបស់គាត់នៅក្នុងការប្រកួតក្នុងឆ្នាំ ២០១២ បានដកខ្លួនចេញពី​វិញ្ញាសា​វាយ​ទោល​បុរសនៅអូឡាំពិកទីក្រុងតូក្យូ ដោយមានបញ្ហាភ្លៅ ។ ទន្ទឹមនឹងនេះដែរមិត្តរួម​ក្រុមជនជាតិអង់​គ្លេស Dan Evans បានចាញ់ក្នុងការប្រកួត Canadian Open ជុំទីមួយ។

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner