ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៣២នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៣២នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម៤នាក់, ស្រុកកំពង់សៀម4នាក់, កោះសូទិន៣នាក់, ស្រុកចំការលើ៣នាក់, ស្រុកជើងព្រៃម្នាក់, ស្រុកបាធាយម្នាក់, ស្រុកព្រៃឈរ១០នាក់, ស្រុកស្ទឹងត្រង់៣នាក់ និងមកពីខេត្តត្បូងឃ្មុំម្នាក់។ ចំណែកអ្នកស្លាប់ ជាអាយុ ៦០ឆ្នាំ រស់នៅភូមិ២២ ឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម ។

ខេត្តកំពង់ចាម គិតមកដល់បច្ចុប្បន្ននេះ មានករណីឆ្លងជំងឺកូវីដ-១៩សរុប ចំនួន៤ពាន់៣៧៥ករណី ក្នុងនោះបានជាសះស្បើយចំនួន៣ពាន់៤៥៩នាក់ និងមានអ្នកស្លាប់ ចំនួន១០៤នាក់។ ជាមួយនោះ ក៏មានការឆ្លងប្រភេទ Delta ចំនួន១២នាក់ផងដែរ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៦នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner