ខេត្តសៀមរាប រកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន ៦៩នាក់, ជាសះស្បើយ ២៦០នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងក្រុងសៀមរាប២៩នាក់, ស្រុកអង្គរជុំ៦នាក់, ស្រុកជីក្រែង៦នាក់, ស្រុកសូទ្រនិគម៩នាក់, ស្រុកពួក១១នាក់, ស្រុកក្រឡាញ់៤នាក់, ស្រុកប្រាសាទបាគងម្នាក់, ស្រុកស្រីស្នំម្នាក់, មកពីខេត្តរតនគិរីម្នាក់ និងពលករមកពីប្រទេសថៃម្នាក់។ ចំណែកអ្នកស្លាប់ជាបុរសអាយុ៣៧ឆ្នាំ អាសយដ្ឋាននៅភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ខេត្តសៀមរាបក៏បានជូនដំណឹងដែរថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មានអ្នកជំងឺកូវីដ-១៩ចំនួន២៦០នាក់ បានជាសះស្បើយុ។ ខេត្តសៀមរាប មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៥ពាន់៤៧០នាក់, ព្យាបាលជាសះ ស្បើយចំនួន៣ពាន់២២៥នាក់និងស្លាប់៦៣នាក់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕