អគ្គនាយកដ្ឋានកីឡា បញ្ជាក់ថា វត្តមានម្ចាស់មេដាយមាសកីឡា អូឡាំពិក និងជួយអោយកម្ពុជាជោគជ័យលើឆាកអន្តរជាតិ ជាពិសេស ស៊ីហ្គេម ២០២៣

ឯឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានកោតសរសើរសហព័ន្ធកីឡាចំបាប់កម្ពុជា បានយកចិត្តទុកដាក់ស្វះស្វែង ដើម្បីទាក់ទងគ្រូបង្វឹកសញ្ជាតិអ៊ឺរ៉ុង ដែលមានស្នាដៃធ្លាប់ដណ្តើមបានមេដាយមាស ប្រាក់ និងសំរិទ្ធជាច្រើនគ្រឿង ជាពិសេសមេដាយមាសកីឡាអូឡាំពិក ទីក្រុងឡុងដ៏ និងមេដាយសំរិទ្ធកីឡាអូឡាំពិកទីក្រុរីយ៉ូ មកបង្វឹកក្រុមជម្រើសជាតិកីឡាចំបាប់កម្ពុជា ។

ការថ្លែងបែបនេះធ្វើឡើង គ្រាឯឧត្តមអគ្គនាយកដ្ឋានកីឡា អនុញ្ញាតឱ្យលោក Cassy Barnett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ជួបសម្តែងការគួរសម និងលោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា និងបង្ហាញវត្តមានគ្រូជម្រើសជាតិចំបាប់កម្ពុជា លោក Komeil Ghasemi ជនជាតិអ៊ីរ៉ង់ នឹងចាប់ផ្តើមបង្វឹកដល់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិចំបាប់កម្ពុជា រយៈពេល១ឆ្នាំ តាមរយៈគម្រោងអភិវឌ្ឍកីឡារបស់គណៈកម្មការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ។

ឯកឧត្តម អគ្គនាយកដ្ឋានកីឡា បានថ្លែងអំណរគុណដល់លោក Komeil Ghasemi ដែលបានមកបង្វឹកដល់ក្រុមកីឡាករ កីឡាការិនីក្រុមជម្រើសជាតិកម្ពុជា ដើម្បីសម្រួចបច្ចេកទេស និងត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងបន្តឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។ ឯ ឧ អគ្គនាយកដ្ឋានកីឡា បានបញ្ជាក់ថា វត្តមានម្ចាស់មេដាយមាសកីឡាអូឡាំពិក និងជួយអោយកម្ពុជាជោគជ័យ លើឆាកអន្តរជាតិ ជាពិសេស ស៊ីហ្គេម ២០២៣ នៅកម្ពុជា ។
គ្រូបង្វឹកកីឡាចំបាប់ជនជាតិអ៊ីរ៉ង់ បានមកដល់កម្ពុជាជាង៣សប្តាហ៍មកហើយ ប៉ុន្តែលោកបានធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមគោលការណ៍សុខាភិបាល ។
គួររម្លឹកថា Komeil Ghasemi គឺជាអតីតម្ចាស់ជ័យលាភីមេដាយមាស អូឡាំពិក ឆ្នាំ២០១២ នៅទីក្រុងឡុងដុង ប្រទេសអង់គ្លេស និងមេដាយសំរឹទ្ធិអូឡាំពិក ២០១៦នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីលមេដាយសំរឹទ្ធជើងឯកពិភពលោក ឆ្នាំ២០១៤ នៅ ទីក្រុង Tashkent មេដាយមាស ជើងឯកអាស៊ី នៅ ទីក្រុង Astana កាលពីឆ្នាំ២០១៤ និងមេដាយមាស ប្រាក់ និងសំរិទ្ធជាច្រើនគ្រឿងទៀតផងដែរ ៕