ក្រសួងសុខាភិបាល ចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំង កូវីដ-១៩ (អាស្រ្តាហ្សេនីកា) ដូសទី៣

អត្ថបទដោយ៖
ហេង វណ្ណា

ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្រ្តាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ នៅរាជធានីភ្នំពេញ ថ្ងៃច័ន្ទ ទី០៨ ខែសីហា ឆ្នាំ២០២១។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ គណះកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស( គ វ ក១៩) នឹងផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្រ្តាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ ជូនដល់ក្រុមគ្រូពេទ្យជួរមុខ(ទាំងរដ្ឋនិងឯកជន) ដល់មន្រ្តីរាជការសុីវិលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិនៅតាមរាជធានី-ខេត្ត ជាបន្តបន្ទាប់ ព្រមទាំងកងទ័ព គ្រួសារកងទ័ព នគរបាលជាតិនិងអតីតយុទ្ធជន។

ការចាក់វ៉ាក់សាំងកូវីដ-១៩ (អាស្រ្តាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ ដល់មន្រ្តីរាជការសុីវិលថ្នាក់ជាតិ៖ ចំពោះមន្រ្តីរាជការសុីវិលនិងមន្រ្តីជាប់កិច្ចសន្យាដែលកំពុងបម្រើការនៅថ្នាក់ជាតិ ដែលបានចាក់វ៉ាក់សាំងសុីណូហ្វាម ឫសុីណូវ៉ាក់ ដូសទី១និងដូសទី២រួចរាល់ សូមអញ្ជើញទៅចាក់វា៉ក់សាំង អាស្រ្តាសេនីកា ដូសជំរុញឫដូសទី៣ ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នៅតាមមន្ទីរពេទ្យជាតិនានា ដែលមានទីតាំងកាលបរិច្ឆេទនិងពេលវេលាដូចខាងក្រោម ។

ចំពោះឥស្សរជនដែលមានតួនាទីជា ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ ឫមានឋានះស្មើ ហើយបានចាក់វា៉ក់សាំងសុីណូហ្វាមឫសុីណូវ៉ាក់ ដូសទី១និងដូសទី២រួចរាល់ សូមអញ្ជើញទៅចាក់វា៉កសាំងអាស្រ្តាសេនីកា ដូសជំរុញឫដូសទី៣ នៅមន្ទីរពេទ្យកាល់ម៉ែត រីឯឥស្សរជជនដែលជា អនុរដ្ឋលេខាធិកា អគ្គនាយក អគ្គនាយករង ឫមានឋានះស្មើ សូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញឫដូសទី៣ នៅមន្ទីរពេទ្យព្រះអង្គឌួង តាមពេលវេលានិងកាលបរិច្ឆេទដូចខាងក្រោម។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner