ថ្មីៗនេះ អនុប្រធានអចិន្ត្រៃយ៍អាមេរិកប្រចាំ អ.ស.ប លើកឡើងថា៖ ចិនមានបំណងរារាំងការងាររបស់អង្គការសុខភាពពិភពលោក WHO និងប្រកាសថានឹងមិនចូលរួមផែនការការងារស្វែងរកប្រភពដើមនៃជំងឺវីរុសដំណាក់កាលទី២ ជាមួយ WHO
អ្នកនាំពាក្យក្រសួងការបរទេសចិន Zhao Lijian៖ “ការលើកឡើងរបស់អនុប្រធានអចិន្ត្រៃយ៍អាមេរិកគឺជាទង្វើចោរស្រែកចាប់ចោរ” “ធ្វើខុសហើយបែរជាបង្ខូចអ្នកដទៃ”។ អាមេរិកចាកចេញពី WHO ដោយគ្មានហេតុផលគំរាមកំហែងដល់សកម្មភាព WHO តាមរយៈការបញ្ឈប់ផ្តល់ជំនួយ បែរជាយកស្ថានភាពជំងឺវីរុសលាបពណ៌គេឯង និងរំខានការសម្របសម្រួលរបស់ WHO លើសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសជាសកល ក៏ជាអាមេរិក។
អ្វីដែលចិនមិនយល់ស្របនោះគឺការស្វែងរកប្រភពដើមនៃជំងឺវីរុសដោយធ្វើនយោបាយូបនីយកម្មកម្រិតខ្ពស់ដោយខុសពីតម្រូវការនៃសេចក្តីសម្រេចក្នុងកិច្ចប្រជុំអង្គការ WHO។ ចិនមិនចូលរួមក្នុងការស្វែងរកប្រភពដើមដោយមិនគោរពតាមសេចក្តីសន្និដ្ឋាន និងអនុសាសន៍នៃការសិក្សាស្រាវជ្រាវដំណាក់កាលទី១ តែចិនតែងប្រកាន់ខ្ជាប់នូវការបើកចំហ តម្លាភាព វិទ្យាសាស្ត្រ និងអាកប្បកិរិយាកិច្ចសហប្រតិបត្តិការលើបញ្ហាស្វែងរកប្រភពដើមនៃវីរុស ដោយបានអញ្ជើញអ្នកជំនាញ WHO បំពេញទស្សនកិច្ចសិក្សាស្រាវជ្រាវប្រភពដើមចំនួនពីរដង និងបានទទួលក្រុមអ្នកជំនាញអន្តរជាតិមកបំពេញទស្សនកិច្ចក្នុងមន្ទីរស្រាវជ្រាវជំងឺវីរុសនៅក្នុងទីក្រុង Wuhan។
អ្វីដែលត្រូវសួរគឺ៖ តើភាគីអាមេរិកពេលណាអាចឆ្លើយតបជាវិជ្ជមានចំពោះសំណួររបស់សហគមន៍អន្តរជាតិទាក់ទងអំពី Fort Detrick, ពន្យល់ពីការសង្ស័យរបស់សហគមន៍អន្តរជាតិស្តីអំពីមន្ទីរពិសោធន៍ជីវសាស្រ្តជាង ២០០កន្លែងនៅជុំវិញពិភពលោក និង អនុវត្តកិច្ចសហប្រតិបត្តិការស្វែងរកប្រភពដើមតាមបែបវិទ្យាសាស្ត្រជាមួយអង្គការ WHO ដូចប្រទេសចិន?
ប្រភព៖ ស្ថានទូតចិននៅកម្ពុជា