ក្រសួងអប់រំយុវជន និងកីឡា បើកកិច្ចប្រជុំពង្រឹងគុណភាពបន្ថែមលើកស្ទួយវិស័យអប់រំក្រៅប្រព័ន្ធ
អត្ថបទដោយ៖
ធី ដា
ក្រសួងអប់រំ យុវជន និងកីឡា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ រួមជាមួយឯកឧត្តម លោកជំទាវ អគ្គនាយក អគ្គនាយករង និងក្រុមការងារបច្ចេកទេសពីនាយកដ្ឋានពាក់ព័ន្ធ បានចូលរួមប្រជុំជាមួយ យូណេស្កូដែលដឹកនាំដោយលោក សាដា អ៊ូម៉ា អាឡាំ តំនាងអង្គការយូស្កូប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារ ដើម្បីសិក្សា និងពិភាក្សាអំពីលទ្ធផលនៃការវាយតម្លៃកម្មវិធី ប៊ីប និងកម្មវិធីអក្ខរកម្មតាមរោងចក្រ ដែលជាផ្នែកមួយនៃការកម្មវិធីសិក្សាពេញមួយជីវិតក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងគុណភាពបន្ថែម និងលើកស្ទួយអនុវិស័យអប់រំ ក្រៅប្រព័ន្ធ និងការសិក្សាពេញមួយជីវិត។ ដោយ-រ៉ាវុធ
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

