អាល់កុលក្លែងក្លាយជិត ១០០តោន ត្រូវបានរកឃើញ និងរឹបអូសក្នុងរយៈពេល ៧ខែដើម ឆ្នាំ២០២១

យោងតាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF នៅថ្ងៃទី១១សីហានេះ បានឲ្យដឹងថា ក្នុងរយៈពេល ៧ដើមឆ្នាំ២០២១ អគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើការអង្កេត ស្រាវជ្រាវ និងបង្ក្រាបបានអាល់កុលក្លែងក្លាយ (មេតាណុល) បានជាង៩៦តោន ដែលឈ្មួញបានដាក់ឱ្យចរាចរក្នុងទីផ្សារ។ អគ្គនាយកដ្ឋាន ក.ប.ប. បញ្ជាក់ថា ការដាក់លក់អាល់កុលក្លែងក្លាយ (មេតាណុល) ជូនប្រជានពលរដ្ឋសម្រាប់បាញ់សម្លាប់មេរោគ គឺជាការបំពានទាំងស្រុងទៅលើច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ដែលធ្វើឱ្យខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងជាពិសេសធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់។

មិនត្រឹមតែប៉ុណ្ណោះ ទង្វើនោះក៏បានរាំងស្ទះដល់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាផងដែរ ព្រោះអាល់កុលមេតាណុលពុំមានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគឡើយ។ មិនតែប៉ុណ្ណោះ អាល់កុលក្លែងក្លាយទាំងនោះ ធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ថែមទៀតផង។ អគ្គនាយកដ្ឋាន ក.ប.ប. បានអំពាវនាវឲ្យ អាជីវករទាំងអស់ ប្រកបអាជីវកម្មរបស់ខ្លួនដោយតម្លាភាព និងសមធម៌ ព្រមទាំងឈរលើស្មារតីសុចរិតភាពនិងការទទួលខុសត្រូវ ដើម្បីប្រទេសកម្ពុជាអាចរួចផុតពីការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងពេលដ៏ខ្លីខាងមុខ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner