លោក នុត ពុធដារ៉ា ចុះពិនិត្យការចាក់វ៉ាក់សាំងដល់កុមារ និងក្មេងជំទង់ ក្នុងស្រុកខ្សាច់កណ្តាល
កណ្តាល ៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោកលោកស្រីប្រធានមន្ទីរ អង្គភាព ប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ចុះពិនិត្យការចាក់វ៉ាក់សាំងជូនដល់កុមារ និងក្មេងជំទង់ អាយុពី១២ ដល់១៧ឆ្នាំ នៅក្នុងស្រុកខ្សាច់កណ្តាល ព្រមទាំងបន្តចុះពិនិត្យទីតាំងត្រៀមរៀបចំសម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័ក បងប្អូនពលករ ដែលមកពីប្រទេសថៃ នៅវិទ្យាល័យហ៊ុនសែនខ្សាច់កណ្តាលដើម្បីបញ្ជៀសការរីករាលដាលនៃជម្ងឺកូវីដ-១៩ ។ ដោយ / គ្រី សម្បត្តិ
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕





