ខេត្តកំពង់ចាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៣៦នាក់ និងស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៣៦នាក់ថ្ងៃនេះ រួមមាននៅក្រុងកំពង់ចាម១៤នាក់, ស្រុកកំពង់សៀម៦នាក់, ស្រុកកងមាស៣នាក់, ស្រុកកោះសូទិនម្នាក់, ស្រុកចំការលើ៤នាក់, ស្រុកបាធាយម្នាក់, ស្រុកព្រៃឈរ៣នាក់, ស្រុកស្ទឹងត្រង់៣នាក់ និងមកពីខេត្តត្បូងឃ្មុំម្នាក់។ ចំណែកអ្នកស្លាប់ទាំង២នាក់ រួមមានទី១ បុរសជនជាតិខ្មែរអាយុ ៥៤ឆ្នាំ នៅស្រុកស្នួល ខេត្តក្រចេះ និងទី២ ស្ត្រីជនជាតិខ្មែរអាយុ៤៩ឆ្នាំ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ខេត្តកំពង់ចាម គិតមកដល់បច្ចុប្បន្ននេះ មានករណីឆ្លងជំងឺកូវីដ-១៩សរុប ចំនួន៤ពាន់៤១១ករណី ក្នុងនោះបានជាសះស្បើយចំនួន៣ពាន់៥៣១នាក់ និងមានអ្នកស្លាប់ ចំនួន១០៦នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner