អាស៊ានឆ្លងកូវីដ១៩មានជាង៩ម៉ឺនករណីរយៈពេល២៤ម៉ោងចុងក្រោយ
បរទេស៖ ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន៩ម៉ឺន៧ពាន់៨០៩ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៧៧១នាក់។ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុង ក្រោយ នេះនៅ អាស៊ាន មាន១០ប្រទេស។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន ៧ប្រទេស ។
។
ការឆ្លងថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៩ម៉ឺន៧ពាន់៨០៩ករណី និងការស្លាប់ថ្មីមានចំនួន២ពាន់៧៧១នាក់។
ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន១០គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, ឡាវ, វៀតណាម, និងប្រទេសប្រុយណេ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៧ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, ហ្វីលីពីន, វៀតណាម, និងប្រទេសកម្ពុជា។
ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន៣ម៉ឺន៦២៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣លាន៧៤ម៉ឺន៩ពាន់៤៤៩ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន១ពាន់៥៧៩នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១១ម៉ឺន២ពាន់១៩៨នាក់។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។
ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន២ម៉ឺន៧៨០ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១លាន៣២ម៉ឺន៥៤៧ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន២១១នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន១ពាន់៣៧៣នាក់។
ប្រទេសថៃមានការឆ្លងថ្មីចំនួន២ម៉ឺន១ពាន់៣៨ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៨១ម៉ឺន៦ពាន់៩៨៩ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២០៧នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៦ពាន់៧៩៥នាក់។
នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន១ម៉ឺន២ពាន់២១ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៦៨ម៉ឺន៨ពាន់៤០ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន១៥៤នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៩ពាន់៣៧៤នាក់។
ប្រទេសមីយ៉ាន់ម៉ាមានការឆ្លងថ្មីចំនួន៤ពាន់៤៣៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣៣ម៉ឺន៧ពាន់៥៦១ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២២០នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ម៉ឺន២ពាន់២៣៤នាក់។
ប្រទេសវៀតណាមមានការឆ្លងថ្មី៨ពាន់៤៣ករណីដែលនាំឲ្យការឆ្លងសារុបចំនួន២៣ម៉ឺន២ពាន់៩៣៧ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣៨៨នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៤ពាន់១៤៥នាក់។
ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៤៨៦ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៨ម៉ឺន៣ពាន់៣៨៤ករណី។ ចំណែកការស្លាប់ថ្មី១២ដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់៦១៤នាក់។
ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន៦៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន៥ពាន់៩៥៣ករណី។
ប្រទេសឡាវមានការឆ្លងថ្មីចំនួន២៨៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៩ពាន់១៦១ករណី។
ប្រទេសប្រុយណេមានការឆ្លងថ្មីចំនួន៣៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៤៤០ករណី។
គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៨លាន៣០ម៉ឺន៤ពាន់៤៥៨ករណី, និងការស្លាប់មាន១៧ម៉ឺន៧ពាន់៧៨៦នាក់។
បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ២០៤លានករណី, និងការស្លាប់មានជាង៤លាន៣៣ម៉ឺននាក់។
៕

