អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២០៥លាន៥១ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន៣៣ម៉ឺននាក់ និងជាសះស្បើយ១៨៤លាន៤៧ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២០៥លាន៥១ម៉ឺន២ពាន់៩១២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន៣៣ម៉ឺន៧ពាន់៥៨៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៨៤លាន៤៧ម៉ឺន៥ពាន់៤៧៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៧លាន៥ម៉ឺន៥ពាន់៩១៦នាក់ ស្លាប់ចំនួន៦៣ម៉ឺន៥ពាន់៦៣៦នាក់ និងជាសះស្បើយចំនួន៣០លាន៥ពាន់៨៨០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣២លាន៧ម៉ឺន៦ពាន់៩៧៤នាក់ ស្លាប់៤២ម៉ឺន៩ពាន់៧០២នាក់ និងជាសះស្បើយ៣១លាន២៥ម៉ឺន២ពាន់៦០៩នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន២៤ម៉ឺន៩ពាន់១៧៦នាក់ ស្លាប់ចំនួន៥៦ម៉ឺន៦ពាន់១៣នាក់ និងជាសះស្បើយ១៩លាន៩ម៉ឺន២ពាន់៨៣២នាក់ ៕ ប្រភព៖ worldometers
