សហភាពអឺរ៉ុបកំពុងសិក្សាលើផលប៉ះពាល់នៃការប្រើប្រាស់វ៉ាក់សាំងប្រភេទ mRNA

អឺរ៉ុប និយតករឱសថអឺរ៉ុប (EMA) បញ្ជាក់ថា លក្ខខណ្ឌថ្មីចំនួន ៣ ត្រូវបានរាយការណ៍ដោយក្រុមមនុស្សមួយចំនួនតូច បន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំងកូវីដ១៩ប្រភេទ mRNA របស់ក្រុមហ៊ុន Pfizer-BioNTech និង Moderna បាននិងកំពុងស្ថិតក្រោមការសិក្សា ដើម្បីវាយតម្លៃថាតើលក្ខខណ្ឌទាំងនោះ អាចមានផលប៉ះពាល់ដែរទេ ។

និយតករឱសថអឺរ៉ុប (EMA) និយាយថា គណៈកម្មាធិការសុវត្ថិភាពរបស់ខ្លួន កំពុងសិក្សាលើរោគសញ្ញា Erythema multiforme ដែលជាទម្រង់មួយនៃជំងឺប្រតិកម្មអាឡែស៊ីស្បែក បញ្ហាប្រព័ន្ធប្រសាទ និងបញ្ហាទាក់ទងនឹងតម្រងនោម ។ ស្របពេលជាមួយគ្នានោះដែរ ក្រុមហ៊ុនផលិតឱសថ Pfizer-BioNTech និង Moderna មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងាររ៉យទ័រទេ ។

គួរកត់សម្គាល់ កាលពីខែមុន និយតករឱសថអឺរ៉ុប (EMA) បានរកឃើញទំនាក់ទំនងរវាងបញ្ហារលាកបេះដូងដ៏កម្រ និងការចាក់វ៉ាក់សាំងប្រភេទ mRNA ។ តែទោះជាយ៉ាងណាក៏ដោយ ទាំងនិយតករអឺរ៉ុប និងអង្គការសុខភាពពិភពលោក (WHO) បានគូសបញ្ជាក់ថា អត្ថប្រយោជន៍នៃវ៉ាក់សាំងទាំងនេះមានលើសពីហានិភ័យរបស់វា ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner