ឆេះតូបកាហ្វេមួយកន្លែង បណ្តាលឱ្យខូចខាតសម្ភារៈអស់ទាំងស្រុង
ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយបានឆ្លងចរន្តអគ្គិសនីឆាប់ឆេះតូបកាហ្វេមួយកន្លែង បណ្តាលឱ្យម៉ាស៊ីនឆុងកាហ្វេ និងម៉ាស៊ីនផ្សេងៗទៀត ព្រមទាំងសម្ភារៈមួយចំនួន ក្នុងតូបខូចខាតអស់ទាំងស្រុង។ ករណីគ្រោះថ្នាក់អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង១៥នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ B ផ្ទះលេខ៣១ ក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យយដឹងថា ម្ចាស់ហាងកាហ្វេមានឈ្មោះ អោក សីហា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរលក់កាហ្វេ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
របាយការណ៍ដដែលបានបន្តថា សំណង់ដែលត្រូវអត់បានអគ្គិភ័យឆាបឆេះនេះ មានទំហំ ៤ គុណនឹង ១៦ម៉ែត្រ ធ្វើអំពីថ្មបេតុង។ ចំពោះសម្ភារៈដែលខូចខាត រួមមាន៖ ម៉ាស៊ីនឆុងកាហ្វេ ម៉ាស៊ីនវេចខ្ចប់កាហ្វេ ម៉ាស៊ីនកិនគ្រាប់កាហ្វេ ម៉ាស៊ីនក្រឡុកកាហ្វេ ធុងទឹកកក និងសម្ភារៈមួយចំនួនទៀតផងដែរ។ តែសំណាងល្អ ក្នុងករណីគ្រោះថ្នាក់អគ្គិភ័យនេះ បណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ និងមិនបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងដែរ។
ក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួនមួយឡាន ស្មើនឹង ៤ម៉ែត្រគូប ដោយប្រើរយះពេល១៥នាទី ទើបបានបាញ់ទឹកពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរ នៅវេលាម៉ោង៦ និង៣០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕ ដោយ/ ឆៃហួត



