វៀតណាមរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន៤ពាន់៦៤២ករណីបន្ថែមទៀតក្នុងរបាយការណ៍ព្រឹកថ្ងៃព្រហស្បតិ៍នេះ

វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាមនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩រហូតដល់៤ពាន់៦៤២ករណីបន្ថែមទៀត ក្នុងនោះ៣នាក់ជាករណីនាំចូល និង៤ពាន់៦៣៩នាក់ទៀតជាករណីឆ្លងក្នុងសហគមន៍ ។

សូមរំលឹកថា  ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធម្សិលមិញ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់៨ពាន់៧៦៦ករណីបន្ថែមទៀត ដែលនៅតែជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់មួយ សម្រាប់ប្រទេសអាស៊ានមួយនេះ ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ១៤ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់៣ពាន់៤១៦ករណី ។ នៅក្នុងថ្ងៃពុធម្សិលមិញនេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន៣៤២នាក់ទៀតផងដែរ ។

សរុបមកគិតត្រឹមយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ១៩សរុបនៅទូទាំងប្រទេសចំនួន២៣ម៉ឺន៦ពាន់៩០១នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន៨ម៉ឺន៥ពាន់១៥៤នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់៤ពាន់៤៨៩នាក់ ៕ ប្រភព៖ Vietnam New

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner