អ្នកវិជ្ជមានជំងឺកូវីដ-១៩ បំលែងថ្មីប្រភេទ Delta ត្រូវបានរកឃើញដំបូងនៅខេត្តព្រះសីហនុ

អត្ថបទដោយ៖
ធី ដា

រដ្ឋមន្ត្រីបាលខេត្តព្រះសីហនុនៅថ្ងៃទី១២សីហាឆ្នាំ២០២១ បានជូនដំណឹងថា មានករណីរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ បំលែងថ្មីប្រភេទ Delta ជាលើកដំបូងនៅខេត្តព្រះសីហនុ នៅលើកុមារាអាយុ១០ឆ្នាំម្នាក់ ដែលបានធ្វើដំណើរត្រឡប់ពីប្រទេសថៃ។ រដ្ឋបានខេត្តបានបន្តថា កុមាររូបនោះ បានចូលមកប្រទេសកម្ពុជា តាមច្រកឡែម ដោយធ្វើចត្តាឡីស័កនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២កក្កដា ឆ្នាំ២០២១ និងបានមកដល់ខេត្តព្រះសីហនុ នៅថ្ងៃទី៦សីហា ឆ្នាំ២០២១ ដោយធ្វើចត្តាឡីស័កនៅអគារព្យាបាលសាកាណា៣។

នៅថ្ងៃទី៧ សីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកសំណាករបស់កុមារនោះ បញ្ជូនទៅធ្វើតេស្តវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រ រហូតដល់ថ្ងៃទី១២សីហា ឆ្នាំ២០២១ ទទួលបានលទ្ធផល គឺមានវិជ្ជមានជំងឺកូវីដ-១៩ បំលែងថ្មីប្រភេទដែលតា Delta។ យោងតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១០សីហាឆ្នាំ២០២១ កម្ពុជាមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បំលែងថ្មីប្រភេទដែលតាចំនួន៤២៩នាក់ហើយ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner