សហព័ន្ធកីឡាប្រដាល់សកល ជ្រើសរើសប្រទេសបារាំង ជាជំរុំហ្វឹកហាត់សម្រាប់អត្តពលិក៣រូប ពង្រឹងសមត្ថភាព ត្រៀមស៊ីហ្គេម នៅវៀតណាម

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបង្ហើបប្រាប់អ្នកព័ត៌មាន នាព្រឹកនេះថា សហព័ន្ធកីឡាប្រដាល់សកលកម្ពុជានឹងបញ្ជូនកីឡាករ៣រូប ទៅហ្វឹកហាត់ពង្រឹងសមត្ថភាព នៅបារាំង ដើម្បីត្រៀមប្រជែងមេដាយនៅស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅវៀតណាម ។


លោក ប៊ុយ សុភ័ណ្ឌ អះអាងថា អត្តពលិក៣រូប ដែលសហព័ន្ធគ្រោងនឹងបញ្ជូនទៅ មានកីឡាករ សៅ រង្សី អាយុ២១ ទម្ងន់៥២គីឡូក្រាម , កីឡាករ សែត សារឹទ្ធ អាយុ២៣ ទម្ងន់៦៤គីឡូក្រាម និងកីឡាករ វី សម្ភស្ស អាយុ២១ ទម្ងន់៦៩គីឡូក្រាម ។ អគ្គលេខាធិការខាងលើ បញ្ជាក់ថា តាមគម្រោងកីឡាករទាំង៣រូប ត្រូវចេញទៅបារាំងថ្ងៃទី១៣ ខែសីហាសែ្អកនេះ ប៉ុន្តែដោយសារសុំទិដ្ឋាការពីស្ថានទូតមិនទាន់បានទើបពន្យាទៅចុងខែនេះ ឬដើមខែក្រោយវិញ ។

ក្រៅតែពីការហ្វឹកហាត់ កីឡាករកម្ពុជាក៏មានឱកាសប្រកួតលក្ខណៈអាជីព ក្នុងកម្មវិធីផ្សេងៗ ដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀតដែរ ជាទុនត្រៀមប្រជែងយកមេដាយ នៅស៊ីហ្គេម នៅវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។


លោក ប៊ុយ សុភ័ណ្ឌ បានអះអាងទៀតថា ការបញ្ជូនកីឡាករទៅហ្វឹកហាត់ នៅក្រៅប្រទេសយើងសង្ឈឹមនឹងអាចដណ្តើមមេដាយបានជូនកម្ពុជា ពីព្រោះក្រៅប្រទេសសប្បូរកីឡាករខ្លាំងៗមានបទពិសោធន៍ខ្ពស់ ដើម្បីពង្រឹងបច្ចេកទេសមកអភិវឌ្ឍសមត្ថភាពឈានទៅរកចំណុចខ្លាំងមួយសម្រាប់កម្ពុជា ដណ្តើមមេដាយពីព្រឹត្តការណ៍កម្រិតអន្តរជាតិ ជាពិសេសស៊ីហ្គេម ២០២៣ នៅកម្ពុជា ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner