វីរុស COVID-19 ផ្តាច់ជីវិតមនុស្សកើនឡើងដល់១,៤៨៧នាក់ និងប្រមាណជាង៦ម៉ឺន៤ពាន់នាក់ឆ្លងមេរោគ

ចិន៖ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី ឬ ខូវីដ-១៩ នៅទូទាំងប្រទេសចិនបានកើនឡើងដល់១ពាន់៤៨៧នាក់ និងច្រើនជាង៦ម៉ឺន៤ពាន់នាក់ផ្សេងទៀតឆ្លងមេរោគ ខណៈខេត្តហ៊ូប៉ី និងទីក្រុងវូហាន ទទួលរងគ្រោះធ្ងន់ធ្ងរជាងគេ នេះបើតាមគណៈកម្មការសុខាភិបាលចិននៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ។

តួលេខខាងលើនេះ ត្រូវបានបូកសរុបបន្ទាប់ពីអាជ្ញាធរសុខាភិបាលចិនបានរាយការណ៍អំពីមនុស្សស្លាប់១១៦នាក់បន្ថែមទៀត នៅរយៈពេលពេញមួយថ្ងៃ គឺថ្ងៃទី១៣ ខែកុម្ភៈ ក្នុងចំណោមនោះ ៨៨នាក់ស្ថិតនៅក្នុងខេត្តហ៊ូប៉ី ។

សូមរំលឹកថា បើតាមអាជ្ញាធរសុខាភិបាលចិន អ្នកជំងឺឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី សរុបចំនួន៥ពាន់៩១១នាក់ត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេជាសះស្បើយទាំងស្រុង ។ បច្ចុប្បន្នក្រុមជំនាញវេជ្ជសាស្ត្រ ថ្នាំសង្កូវ និង គ្រឿងបរិក្ខាពេទ្យជាច្រើនទៀតកំពុងតែត្រូវដឹកជញ្ជូនជាបន្តបន្ទាប់ទៅខេត្តហ៊ូប៉ី និងទីក្រុងវូហាន ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner