១២ សីហា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. ការស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលចំណាយថវិកាសាងសង់ប្រមាណ ២២លានដុល្លារ សម្រេចបានប្រមាណជាង ៧៥% ហើយ – រស្មីកម្ពុជា

២. រយៈពេល ៥ខែ ដើមឆ្នាំ ២០២១ កម្ពុជា បាន នាំចូល ដែក ពី ប្រទេស វៀតណាម ចំនួន ៥៨៤តោន ធ្លាក់ចុះ ១.៥ % ធៀប នឹង រយៈពេល ដូចគ្នា ឆ្នាំ ២០២០ – ភ្នំពេញបុស្តិ៍

៣. រយៈពេល ៧ខែ ឆ្នាំ២០២១ អាជ្ញាធរបានរកឃើញនិងដកហូតអាល់កុល ក្លែងក្លាយមានសារធាតុមេតាណុលប្រមាណជាង ៩៦តោន ដែលបានចរាចរនៅលើទីផ្សារ – ភ្នំពេញបុស្តិ៍

៤. រដ្ឋាភិបាលស៊ូដង់ នឹងប្រគល់អតីតប្រធានាធិបតី Omar al-Bashir ដែលធ្លាក់ពីតំណែងក្នុងឆ្នាំ២០១៩ ទៅឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) រួមជាមួយមន្រ្តីផ្សេងទៀតជុំវិញជម្លោះនៅ Darfur ក្រោមការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ – CNN

៥. តុលាការចិនបានផ្តន្ទាទោសអ្នកជំនួញជនជាតិកាណាដា ដាក់ពន្ធនាគាររយៈពេល ១១ឆ្នាំ ពីបទចារកម្ម និងបញ្ជូនរឿងសម្ងាត់របស់រដ្ឋទៅបរទេស ដែលទង្វើនេះហាក់ជាការសងសឹកចំពោះការចាប់ខ្លួននាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei – New York Times

ads banner