នាយករដ្ឋមន្ត្រីប៉ាគីស្ថាន 🇵🇰 លោក Imran Khan បានចោទអាមេរិកថាចាត់ទុកប៉ាគីស្ថានមានប្រយោជន៍តែនៅក្នុងបរិបទនៃការសម្អាត “ភាពរញ៉េរញ៉ៃ” ដែលបន្សល់ទុកបន្ទាប់ពីការដកខ្លួនចេញពីសង្គ្រាមជិត ២០ឆ្នាំនៅអាហ្វហ្គានីស្ថានតែប៉ុណ្ណោះ

អត្ថបទដោយ៖
AMS OneMinute

អាមេរិកកំពុងដាក់សម្ពាធលើប៉ាគីស្ថានឱ្យប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនលើក្រុមតាលីបង់ ដើម្បីជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាព ខណៈពេលដែលការចរចារវាងក្រុមឧទ្ទាមនេះ និងរដ្ឋាភិបាលអាហ្វហ្គានីស្ថានកំពុងជាប់គាំង ហើយអំពើហិង្សាបានកើនឡើងយ៉ាងគំហុក។

ប៉ាគីស្ថានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនមិនចង់មានមូលដ្ឋានយោធាអាមេរិកនៅក្នុងប្រទេស បន្ទាប់ពីអាមេរិកបានដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន បើទោះបីជាខ្លួនជាសម្ព័ន្ធមិត្តអាមេរិកក៏ដោយ។

ប្រភព៖ Reuters

ads banner