ក្រោយបើកព្រំដែន ពលករខ្មែរជាច្រើននាក់ សម្រុកចេញពីថៃ មកស្រុកកំណើតវិញ ក្នុងចំនួន ៥០០នាក់ រកឃើញវិជ្ជមានកូវីដជាង ៦០នាក់

អត្ថបទដោយ៖
ធី ដា

បន្ទាយមានជ័យ ៖ ពេលអាជ្ញាធរសម្រេចបើកឡើងវិញ ច្រកព្រំដែនជាមួយប្រទេសថៃ ក្រោយបិទអស់រយៈពេល ២សប្តាហ៍កន្លងមកនេះ គេសង្កេតឃើញថា ពេញមួយព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ ពលករខ្មែរ បានសម្រុកចេញពីប្រទេសថៃ ចូលមកស្រុកកំណើតវិញ មានការកើនឡើងជាបន្តបន្ទាប់ ។ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី បានប្រាបនៅរសៀលថ្ងៃនេះថា តាំងពីព្រឹករហូតមកដល់ពេលនេះ មានពលករខ្មែរ ដែលធ្វើដំណើរចេញពីប្រទេសថៃ បូករួមជាមួយពលករដែលអាជ្ញាធរ បានឃាត់ពួកគាត់នៅតាមព្រំដែនសរុបក្បែរ ៥០០នាក់ ។

អភិបាលខេត្តបានបន្តថា សម្រាប់ពលករខ្មែរ ដែលធ្វើដំណើរចូលមកប្រទេសកម្ពុជាវិញ គឺនៅតាមច្រកបឹងត្រកួន ច្រកម៉ាឡៃ និងច្រកអូរបីជាន់ ហើយចំនួននេះនឹងមានការកើនឡើងជាបន្តទៀត។ លោកបន្តថា ក្នុងចំណោមពលករដែលវិលចូលស្រុកវិញនេះ បានតេស្តឃើញជំងឺកូវីដ១៩ ផងដែរ ដោយគិតត្រឹមម៉ោងនេះ (ម៉ោង ១ជាង) មានអ្នកវិជ្ជមានជាង ៦០នាក់ហើយ ។

ឯកឧត្តមថា កម្លាំងអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ សហការជាមួយមន្ត្រីសុខាភិបាល បានរៀបចំការធ្វើតេស្តរហ័ស ទៅលើពលករខ្មែរទាំងនោះ នៅច្រកព្រំដែនដែលពួកគេ ធ្វើដំណើរឆ្លងកាត់ មុនបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័ក ៕ ដោយ ៖ ឃិន គន្ធា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner