ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និងលោកជំទាវ មាន សំអាន អញ្ជើញសាកសួរសុខទុក្ខ និង នាំយកអំណោយចែកដល់កុមារ នៅមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ លោកជំទាវ មាន សំអាន ប្រធានគណកម្មាធិការទី៨ នៃព្រឹទ្ធសភា និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសាកសួរសុខទុក្ខ កុមារកំព្រា កំពុងស្នាក់នៅមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង ។ លោកស្រី ឈិត សុធា នាយិកាមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា កុមារកំព្រាសរុប ៣០នាក់ ស្រី ១៦នាក់ ក្នុងនោះពិការចំនួន ៣នាក់ ស្រី ១នាក់ កុមារកំព្រាគ្មានឪពុកម្តាយចំនួន ៩នាក់ ស្រី ៣នាក់ និងកុមារកំព្រាត្រូវឪពុកម្តាយបោះបង់ចោល ២១នាក់ ស្រី ១៣នាក់ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និង លោកជំទាវ មាន សំអាន លើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបានយកចិត្តទុកដាក់និងគិតគូរពីសុខទុក្ខកុមារកំព្រាគ្រប់កន្លែង ដើម្បីអោយក្មួយបានសិក្សារៀនសូត្រដូចកុមារដទៃទៀតដែរ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និង លោក ជំទាវ មាន សំអាន ក៏បានផ្តាំផ្ញើ ដល់ប្អូនៗ ត្រូវចេះស្រឡាញ់គ្នាដូចបងប្អូន និងខិតខំរៀនសូត្រព្រោះប្អូនៗជាទំពាំងស្នងឬស្សី ត្រូវដើរតាមផ្លូវល្អ ជៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអប្បាយមុខផ្សេងៗដែមសង្គមស្អប់ខ្ពើម ប្អូនៗពិតជាក្លាយខ្លួនជាមនុស្សល្អ និងមានប្រយោជន៍សំរាប់អនាគតខ្លួននិងសង្គមជាតិ ។

អំណោយដែលត្រូវផ្តល់ជូននា មានមី ១០កេស ទឹកត្រី ទឹកស៊ីអ៊ីវ ១០យួរ អំបិល ២០កញ្ចប់ថវិកា ៥១ម៉ឹនរៀលសម្រាប់មណ្ឌល និង ចែកជូនដល់កុមារកំព្រាក្នុងម្នាក់ឃីត ១កញ្ចប់ និងថវិកា ៣ម៉ឺនរៀល ដោយឡែក ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងលោកជំទាវ បានផ្តល់ជូន អង្ករចំនួន ១តោន មី ១០កេស ត្រីខ ១កេសធំ ម៉ាស ១កេស និង ភេសជ្ជៈ ១០កេស ផងដែរ ៕សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner