សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ”ការពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ តាមអនុវិស័យ ថ្នាក់រាជធានី ខេត្ត ”

រាជធានីភ្នំពេញ៖ នាយកដ្ឋានផែនការបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ”ការពិនិត្យឡើងវិញពាក់ កណ្ដាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ តាមអនុវិស័យ ថ្នាក់រាជធានីខេត្ត” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីអប់រំនាយកដ្ឋានចំណុះទីស្តីការក្រសួងអប់រំ យុវជន និងកីឡា លោក លោកស្រីប្រធានមន្ទីរ អនុប្រធានមន្ទីរ មន្ត្រីអប់រំតាមការិយាល័យនានាចំណុះមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ដៃគូអភិវឌ្ឍន៍ សរុបចំនួន ៣៦០នាក់ គោលបំណងជាក់លាក់នៃអង្គសិក្ខាសាលា៖

១.វាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្ត២០១៩-២០២៣ រយៈពេលពីរឆ្នាំកន្លងមក
២.វាយតម្លៃអំពីប្រសិទ្ធភាព ភាពស័ក្តសិទ្ធិ និងភាពពាក់ព័ន្ធ នៃការអនុវត្តយុទ្ធសាស្រ្តកំណែទម្រង់ ដើម្បីឆ្លុះបញ្ចាំងអំពីការអនុវត្តផែនការយុទ្ធសាស្រ្តវិស័យអប់រំ
៣.កែសម្រួល អាទិភាព យុទ្ធសាស្រ្ត សូចនាករ និងចំណុចដៅ ឱ្យស្របទៅនឹងតម្រូវការអប់រំក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩
៤.ធ្វើបច្ចុប្បន្នកម្មផែនការហិរញ្ញប្បទានសម្រាប់អនុវត្តផែនការយុទ្ធសាស្រ្តឱ្យស្របទៅនឹងក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច។

ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានលើកឡើងអំពីយន្តការគន្លឹះក្នុងការផ្តល់សេវាអប់រំដល់សិស្សឆ្លើយតបនឹងវិបត្តិកូវីដ-១៩ ដោយផ្តោតលើ៖

១.លទ្ធផលនៃការសិក្សារបស់សិស្ស
២.ការរៀបចំអនាម័យនៅតាមគ្រឹះស្ថានសិក្សា និងអភិក្រម ៣កុំ ៣កាពារ
៣.ការអនុវត្តទស្សនាទានថ្មី គន្លងជីវិតថ្មីក្នុងវិស័យអប់រំ ៤) ការអនុវត្តកម្មវិធីសិក្សាបង្រួញ
៥.ធានានូវភាពសក្តិសិទ្ធិនៃការដឹកនាំគ្រប់គ្រង
៦ ការអនុវត្តវិធីសាស្ត្របង្រៀនថ្មីៗ
៧.ការពង្រឹងសក្តានុពលរបស់គ្រឹះស្ថានសិក្សា
៨.កិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាអប់រំប្រកបដោយសមធម៌។

អនុសាសន៍ដឹកនាំគន្លឹះៗ របស់ ឯកឧត្តមរដ្ឋលេខាធិការ ចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់រួមមាន៖
១. សូមគ្រប់មន្ទីរអប់រំ យុវជន និងកីឡា ធ្វើការវាយតម្លៃអំពីវឌ្ឍនភាព ប្រសិទ្ធភាព ភាពសក្តិសិទ្ធិក្នុងការគ្រប់គ្រងសេវាអប់រំនៅគ្រប់កម្រិតសិក្សា ដើម្បីទទួលបានសេវាអប់រំប្រកបដោយសមធម៌ បរិយាបន្ន ជាពិសេសក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងក្រោយកូវីដ-១៩
២. សូមពិនិត្យលទ្ធផលសម្រេចបានក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ២០១៩-២០២៣ តាមអនុវិស័យ ប្រព័ន្ធអប់រំទាំងមូល និងការវិភាគអំពីកំណែទម្រង់វិស័យអប់រំ
៣. សូមពិនិត្យ និងកែសម្រួល ផែនការយុទ្ធសាស្ត្រ ២០១៩-២០២៣ ដោយកែសម្រួលយុទ្ធសាស្ត្រ សូចនាករ ចំណុចដៅ និងការធ្វើចំណោលតម្រូវការធនធានអប់រំ ចាប់ពីឆ្នាំ២០២១-២០២៥
៤. សូមបន្ស៊ីកំណែទម្រង់អាទិភាពនានារបស់ក្រសួងទៅក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំដែលបានកែសម្រួលថ្មី និងកំណត់អាទិភាពថ្មីៗ ពាក់ព័ន្ធនឹងការអប់រំឌីជីថល ឱ្យស្របទៅនឹងផែនការឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការបានលើកឡើងថា ស្ថិតក្នុងដំណាក់កាលនេះបញ្ហាសំខាន់គឺត្រូវផ្តោតលើបញ្ហាសុខភាពជាចម្បង នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងការអប់រំ។ ឯកឧត្តមក៏បានស្នើសុំឱ្យដៃគូអភិវឌ្ឍន៍ចូលរួមរៀបចំ និងផ្តល់ធាតុចូលជាមួយថ្នាក់រាជធានីខេត្តដើម្បីឱ្យរបាយការណ៍ពិនិត្យឡើងវិញពាក់កណ្តាលអណត្តិនៃការអនុវត្តផែនការ យុទ្ធសាស្ត្រវិស័យ២០១៩-២០២៣នេះ មានគុណភាព គ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាន និងបានអំពាវនាវដល់ប្រធានមន្ទីរអប់រំតាមរាជធានី-ខេត្តជួយបន្តផ្សព្វផ្សាយដល់ សិស្សានុសិស្សដែលមានក្រុមអាយុពី១២ដល់១៧ឆ្នាំដើម្បីចូលរួមចាក់វ៉ាក់សាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងលើកទឹកចិត្តបុគ្គលិកអប់រំថែររក្សាសុខភាព អនាម័យ ការពារខ្លួន ក្រុមគ្រួសារ និងសហគមន៍ឱ្យចៀសចាកផុតពីជំងឺរាតត្បាតកូវីដ-១៩ តាមរយៈការអនុវត្ត ៣កុំ និង៣ការពារ។ ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner