អាណោចអាធម៏ណាស់!! ឪពុកក្មេកចូលទៅឃាត់កូនស្រី និងកូនប្រសារប្រុសឈ្លោះគ្នា បែកជាត្រូវកូនប្រសារជាទាហានជេីងទឹកចាក់ជាច្រេីនកាំបិតបណ្ដាលឲ្យស្លាប់ ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ

ភ្នំពេញ ៖ ប្ដីប្រពន្ធមួយគូរបានឈ្លោះប្រកែកគ្នាស្ទេីររាល់ថ្ងៃ និងកេីតមានហឹង្សាធ្វេីឲ្យបុរសជាឪពុកចូលទៅឃាត់ តែត្រូវកូនប្រសារប្រុសជាទាហានជេីងទឹកចាក់ជាច្រើនកាំបិតបណ្ដាលឲ្យស្លាប់ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីវេលាម៉ោង ០៣ និង៤០នាទីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ស្ថិតក្នុងផ្ទះល្វែងមួយកន្លែង ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។

   ជនរងគ្រោះត្រូវជាឪពុកក្មេក(ស្លាប់)មានឈ្មោះ  ប៊ុន វណ្ណា  អាយុ៦០ឆ្នាំមុខរបរនៅផ្ទះ ។  ចំណែកកូនប្រសារជាជនដៃដល់មានឈ្មោះ  ហេង សៅរស្មី អាយុ៣១ឆ្នាំ មុខរបរជាទាហានជើងទឹក។ ប្រពន្ធឈ្មោះ ប៊ុន សូហ្វែរ អាយុ ២៨ឆ្នាំ មុខរបរលក់ផលិតផលតាមអនឡាញ។

  យោងតាមសម្ដីបុរសម្នាក់ដែលត្រូវជាកូនប្រសាររបស់ជនរងគ្រោះដូចគ្នា  និងសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១២ ខែសីហា  ឆ្នាំ២០២១ បងថ្លៃរួមនឹងប្ដីបានឈ្លោះប្រកែកគ្នា ហេីយនៅព្រឹកថ្ងៃទី១៣  ខែឆ្នាំដដែល  ប្ដីប្រពន្ធមួយគូនេះបានឈ្លោះគ្នានិងប្រេីហឹង្សាទៀត  ពេលនោះឪពុកបានចូលទៅឃាត់ ស្រាប់តែកូនប្រសារប្រុស បានយកកាំបិតចុងស្រួចចាក់ទៅលើឪពុកក្មេកជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់ ។ ភ្លាមនោះដែរបុរសជាប្តីរួមនិងប្រពន្ធត្រូវជាកូនបង្កើតក៏បានប្រញាប់ប្រញាល់នាំគ្នាដឹងឪពុកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតហៅពេទ្យរុស្ស៊ី តែស្ថានភាពរបួសធ្ងន់ធ្ងរខ្លាំងពេកលោកគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។  បន្ទាប់មកពីរនាក់ប្ដីប្រពន្ធខាងលេីបានខលប្រាប់ក្រុមគ្រួសារថា  ឪពុកបានស្លាប់បាត់បង់ជីវិតទៅហើយ ទេីបខាងក្រុមគ្រួសាររាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលបឹងទំពុនទី២  ឲ្យដឹងដំណឹងនេះតែម្ដង  ។ 

  ក្រោយពីសមត្ថកិច្ចមូលដ្ឋានទទួលបានព័ត៌មានថា  មានករណីហឹង្សាបណ្ដាលឲ្យឪពុកក្មេកស្លាប់ សមត្ថកិច្ចជំនាញបានចុះទៅឃាត់ខ្លួនជនដៃដល់ត្រូវជាកូនប្រសារយកទៅសួរនាំនៅប៉ុស្ដិ៍នគរបាលបឹងទំពុន២  និងសហការជាមួយសមត្ថកិច្ចជំនាញខណ្ឌមានជ័យ  ព្រមទាំងរាយការណ៍ទៅសមត្ថកិច្ចជំនាញកោសល្យវិច្ច័យ  នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញមកពិនិត្យកន្លែងកើតហេតុ  ។ ក្រោយមកសមត្ថកិច្ចបានសន្និដ្ឋានថា  ករណីខាងលើនេះគឺជាករណីហិង្សាបណ្ដាលឲ្យឪពុកក្មេកស្លាប់  ដោយសារតែកូនប្រសារចាក់ឪពុកក្មេកជាច្រើនកាំបិត  ។ បន្ទាប់ពីពិនិត្យសពរួចរាល់ហើយសមត្ថកិច្ចក៏បានធ្វើលិខិតប្រគល់សព  ឱ្យទៅក្រុមគ្រួសារចាត់ចែងធ្វេីបុណ្យតាមប្រពៃណី  ។ 

  ជាមួយគ្នានោះដែរ  បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ប្ដីប្រពន្ធពួកគាត់មួយគូរនេះតែងតែឮ  និងឃើញឈ្លោះប្រកែកគ្នាស្ទើរតែរៀងរាល់ថ្ងៃ ហើយនៅថ្ងៃកេីតហេតុក៏កេីតរឿងរហូតឪពុកក្មេកចូលទៅឃាត់  ធ្វេីឲ្យកូនប្រសារប្រុសជាទាហានជេីងទឹក  ដកកាំបិតចុងស្រួចចាក់ឪពុកក្មេករហូតដល់ស្លាប់បែបនេះ  ៕ដោយ  ៖  ជីម  ភារ៉ា
Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner