ត្រូវរួមគ្នាកំណត់ជោគវាសនារបស់ប្រទេសខ្លួនដោយមិនត្រូវធ្វើនយោបាយពឹងផ្អែកលើបរទេសនោះឡើយ
អត្ថបទដោយ៖
AMS OneMinute
អ្នកនយោបាយ និងមេដឹកនាំដែលឆ្លាតគឺជាអ្នកដែលចេះកសាងមិត្តជាមួយបរទេសគ្រប់ទិសទី ហើយចេះទាញយកប្រយោជន៍ពីបរទេសដើម្បីមកបំប៉នក្បាលម៉ាស៊ីនសេដ្ឋកិច្ចជាតិរបស់ខ្លួន តែមិនធ្វើជារណប ឬជាកូនអុកបរទេសឡើយ។
រីឯអ្នកនយោបាយណាដែលស្ថិតក្រោមខ្សែញាក់របស់បរទេស ហើយតែងតែពឹងបរទេសឱ្យជួយផ្តួលរម្លំរដ្ឋាភិបាលបច្ចុប្បន្នដើម្បីលើកបន្តុបខ្លួនជាមេដឹកនាំក្រោមលេស “ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស” គឺជាអ្នកនយោបាយដែលអន់បំផុត, ល្ងង់បំផុត និងមិនបានរៀនសូត្រអ្វីសោះពីប្រវត្តិសាស្ត្រ”។
