ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងក្រុមការងារយុវជនគណៈបក្សខេត្ត នាំយកអំណោយ មួយចំនួន ផ្តល់ជូនមណ្ឌលចត្តាឡីស័ក្តនានា ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប

សៀមរាប ៖ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះចៅអធិការវត្តប្រាសាទគោកចក និងក្រុមការងារយុវជនគណ:បក្សខេត្ត បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួន ផ្តល់ជូនមណ្ឌលចត្តាឡីស័ក្តអនុវិទ្យាល័យមោង មណ្ឌលចត្តាឡីស័ក្តបឋមសិក្សាត្រុំ និងវត្តវេឡុវន្តដោកពោយគោកក្រោល ។ អំណោយដែលត្រូវផ្តល់ជូនដល់ទីតាំងទាំង ៣ រួមមាន អង្ករ ៥០០គីឡូក្រាម -ទឹកត្រីចំនួន ៨យួរ -ទឹកស៊ីអ៊ីវ ៨យួរ -ទឹកសុទ្ធ ១៥៣យួរ -ត្រីខ ៨យួរ -មីម៉ាម៉ា ៦កេស ៧-ទឹកក្រូច ៦កេស ៨-ស្ពៃចង្កឹះ ៣០គីឡូក្រាម -ស្ពៃក្រញ៉ាញ់ ៣០គីឡូក្រាម -ម្រះ ៣០គីឡូក្រាម -ផ្លែត្រឡាចមួយចំនួន -បច្ច័យចំនួន ៣០ម៉ឺនរៀល -បច្ច័យប្រគេនសមណសិស្សវត្តវេឡុវ័នដោកពោយគោកក្រោល ក្នុងមួយអង្គ ៣ម៉ឺនរៀល សៀវភៅ ៥ក្បាល ប៊ិចពីរដើម ។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះចៅអធិការវត្តប្រាសាទគោកចក មានសង្ឃដិកាថា អំណោយទាំងអស់នេះ គឺបានមកពីការប្រគេនរបស់ពុទ្ឋបរិស័ទក្នុងពិធីបុណ្យផ្សេងៗនាពេលកន្លងមក ហើយក៍បានសន្សំនិងប្រមូលបម្រុងទុកសម្រាប់ចែកជូនគ្រួសារ ឬអាជ្ញាធរមូលដ្ឋានណាដែលជួបហានិភ័យដោយប្រការណាមួយដែលបានកើតឡើង ។

លោក ហុង អេងគាង ប្រធានក្រុមការងារយុវជនគណ:បក្សស្រុកចុះជួយមូលដ្ឋានស្រុកស្រីស្នំ បានថ្លែងអំណរគុណយ៉ាងជ្រាល ចំពោះសប្បុរសជនដែលតែងតែយកចិត្តទុក្ខដាក់ នឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក្តនាពេលនេះ ។

សូមបញ្ជាក់ថា នៅស្រុកស្រីស្នំ មានមណ្ឌលចត្តាឡីស័ក្តចំនួន ១០កន្លែង ក្នុងនោះមានបងប្អូនប្រជាពលរដ្ឋ និងពលករមកពីក្រៅប្រទេសកំពុងធ្វើចត្តាឡីស័ក្តជាង ១០០០នាក់ និងពលរដ្ឋដែលបានទទូលការចាក់សាំងការពារកូវីដ.១៩នោះ ដុសទី០១ និងដុសទី០២ បានជាង ៧០០០នាក់រួចមកហើយ នៅឡើយតែដុសទី៣ កំពុងតែបន្តចាក់ថែមទៀត ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner