រដ្ឋបាលខេត្តបាត់ដំបងធ្វើសិក្ខាសាលាដើម្បីពិនិត្យនិងអនុលោមភាព លើសេចក្តីព្រាងផែនការប្រើប្រាស់ដី នៅក្នុងឃុំគោលដៅ ចំនួន៣០ក្នុងខេត្តខ្លួន

សិក្ខាសាលាគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ខេត្ត ដើម្បីពិនិត្យនិងអនុលោមភាពលើសេចក្តីព្រាងផែនការប្រើប្រាស់ដីធ្លីនៅក្នុងស្រុកគោលដៅចំនួន០៤ និងស្មើនិងឃុំចំនួន៣០លើ៣២ឃុំ ក្នុងនោះស្រុកបវេល ចំនួន៨ឃុំ, ស្រុកថ្មគោល ចំនួន៩ឃុំ/លើ ១០ឃុំ, ស្រុកមោងឫស្សីចំនួន៨ឃុំ/លើ៩ឃុំ និង ស្រុករុក្ខគីរី ចំនួន៥ឃុំ។

       គោលបំណងសិក្ខាសាលានេះគឺផ្តោតសំខាន់នៃផែនការប្រើប្រាស់ដីនៅក្នុងឃុំ/សង្កាត់ ហើយក៏ជាគម្រោងដែលអនុវត្តក្រោមកិច្ចគាំទ្រថវិកា របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលប្រាក់កម្ចីពីធនាគារអភវឌ្ឍន៍អាស៊ី (ADB) និង ជំនួយឥតសំណងពីកម្មវិធីកសិកម្ម និង ស្បៀងអាហារសកល(GAFSP)ព្រមទាំងមូលនីធិយុទ្ធសាស្ត្រអាកាសធាតុ(SCF)និងក្រោមកិច្ចគាំទ្របច្ចេកទេសដោយអង្គភាពអនុវត្តគម្រោងថ្នាក់ជាតិ នៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត នៃកម្មវិធីជំរុញផលិតកម្មស្រូវ និងនាំអង្ករចេញខេត្តបាត់ដំបង ហើយផែនការនេះត្រូវបានចូលរួម និងរៀបចំចងក្រង ដោយក្រុមប្រឹក្សាឃុំគោលដៅផ្ទាល់ និងក្រុមហ៊ុនផ្តល់សេវាកម្ម SBK ជាមួយកិច្ចសហការណ៍សម្របសម្រួលដោយក្រុមសម្របសម្រួលរៀបចំផែនការប្រើប្រាស់ដីថ្នាក់ស្រុកគោលដៅទាំង៤ ខាងលើរបស់ខេត្តបាត់ដំបង។

        សិក្ខាសាលានេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត  ក្រោមអធិបតី ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី១៦ខែសីហាឆ្នាំ២០២១នេះ។ ដែលរៀបចំ និង សម្របសម្រួលកម្មវិធីជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករខេត្តបាត់ដំបងជាមួយនិងស្ថាប័នមន្ទីរជំនាញពាក់ព័ន្ធនិងអង្គភាពនានាចំណុះរដ្ឋបាលខេត្ត និងអាជ្ញាធរស្រុកគោលដៅទាំង៤ ផងដែរ។

         ក្នុងសេចក្តីថ្លែងហេតុ និងរបាយការណ៍ ការកសាងផែនការប្រើប្រាស់ដីនៅក្នុងឃុំគោលដៅ ចំនួន ៣០ឃុំ របស់គម្រោងជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករខេត្តបាត់ដំបង របស់លោក អ៊ូ ដារីប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តបាត់ដំបង បានគូសបញ្ជាក់ថា៖ផែនការប្រើប្រាស់ដីឃុំ-សង្កាត់ គឺជាផែនការរូបវ័ន្តដែលសិក្សាប៉ាន់ប្រមាណពីសក្តានុពលដី ធនធានទឹក និងសិក្សាពីលទ្ធភាពផ្សេងៗក្នុងការប្រើប្រាស់ដី ព្រមទាំងលក្ខណ្ឌសេដ្ឋកិច្ច សង្គមកិច្ច ដើម្បីធ្វើការជ្រើសរើសនូវជម្រើសល្អបំផុតក្នុងការប្រើប្រាស់ដី សំដៅជួយពង្រឹងយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងឃុំ-សង្កាត់។និងជាឧបករណ៍មួយដ៏សំខាន់ដែលជួយដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ផ្ទាល់និងអ្នកពាក់ព័ន្ធទាំងអស់នៅថ្នាក់ក្រោមជាតិក្នុងការរួមចំណែកដក់ការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងសមធម៏ និងជាកត្តាស្នូលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចជីវភាពប្រជាពលរដ្ឋ។ ជាពិសេសអាជ្ញាធរដែនដី និង មូលដ្ឋានកាន់តែគ្រប់ជ្រុងជ្រោយ ក្នុងការរៀបចំបញ្ចូល នូវ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចថ្នាក់មូលដ្ឋានទៅក្នុងផែនការប្រើប្រាស់ដី របស៎អាជ្ញាធរខ្លួន។

        លោកប្រធានមន្ទីរ ក៏បានបញ្ជាក់ផងដែរថា៖ គម្រោងនេះ នឹងជួយដល់ប្រជាកសិករនៅក្នុងខេត្តគោលដៅចំនួន០៣ផងដែរ រួមមាន៖ ខេត្តបាត់ដំបង, ខេត្តកំពង់ធំ និងខេត្តព្រៃវែង។ដើម្បីបង្កើនផលិត ភាព ប្រសិទ្ធភាព និងគុណភាពស្រូវក្នុងប្រទេសកម្ពុជា ក្នុងនោះជាលទ្ធផលរំពឹងទុករបស់គម្រោងគឺផ្តោតសំខាន់ទៅលើគោលដៅធំៗ ចំនួន៦ធំ គឺ៖ ១-ការរៀបចំធ្វើបទប្បញ្ញត្តិច្បាប់ និងបទដ្ឋានគតិយុត្តក្រិមច្បាប់។ ២-ការធ្វើឲ្យប្រសើរតំបន់ប្រើប្រាស់សីកសិកម្ម។៣-ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធខ្សែសង្វាក់ផលិតកម្មស្រូវដែលធន់នឹងអាកាសធាតុ។៤-ការធ្វើឲ្យប្រសើរលើសេវាគាំទ្រដល់សង្វាក់ផលិតកម្មស្រូវ។៥-ការសាកល្បងលើបទដ្ឋានបច្ចេកទេស ដើម្បីធានានូវគុណភាពពូជស្រូវ និង៦-ប្រសិទ្ធភាពលើការគ្រប់គ្រងគម្រោង និងការអនុវត្តគម្រោង។

      ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងជា ប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តបានថ្លែងនូវក្នុងអង្គសិក្ខាសាលា ដោយផ្តោតក្នុងការតម្រង់ទិសបំពេញបន្ថែមនូវមតិគន្លឹះសំខាន់ៗមួយចំនួន ដែលពាក់ព័ន្ធទៅលើខ្លឹមសាររួមនៃសេចក្តីព្រាងផែនការប្រើប្រាស់ដីនៅក្នុងឃុំគោលដៅចំនួន៣០ តាមរយៈការឆ្លុះបញ្ចាំងពីគំនូរស្លាយ ក្នុងអង្គសិក្ខាសាលា ដែលបានបង្ហាញ។ដោយក្នុងនោះ ឯកឧត្តមបានធ្វើការណែនាំលម្អិតបន្ថែមពីទិន្នន័យមួយចំនួនក្នុងការកំណត់ទៅលើផែនការប្រើប្រាស់ដីក្នុងឃុំគោលដៅទាំងនោះ ដើម្បីនិរន្តន៍ភាពជាក់លាក់ ដូចជា៖ការកំណត់នូវការប្រើប្រាស់ដីកសិកម្ម ដែលទាក់ទិនទៅនិងផ្ទដីស្រែប្រាំងក្នុងឃុំគោលដៅទាំងនោះដោយត្រូវផ្អែកលើផែនការរួមនៃផ្ទៃដីស្រែប្រាំងសរុបដែលមានក្នុងខេត្ត។ចៀសវាងបាតុភាពកើតឡើងច្រើនឆ្នាំនៅថ្ងៃខាងមុខទៀត៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner