រដ្ឋបាលខេត្តរតនគិរី រកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៨នាក់ និងករណីព្យាបាលជាសះស្បើយចំនួន ៤៥នាក់

អត្ថបទដោយ៖
ហេង វណ្ណា

រតនគិរី : ថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានស្រាវជ្រាវ ធ្វើតេស្ដរហ័ស(Rapid-Test) លើមនុស្សចំនួន ៦៧៦នាក់ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ២៨នាក់ និងករណីព្យាបាលជាសះស្បើយចំនួន ៤៥នាក់។

រដ្ឋបាលខេត្តរតនគិរី សូមបន្ដអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមាន ដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើតេស្ដសំណាក ឬដាក់ខ្លួនដោយឡែកពីអ្នកដទៃ ក្នុងករណីមានការសង្ស័យ ឬមានអាការៈក្អក ផ្ដាសសាយ ហៀរសំបោរ ក្ដៅខ្លួន សូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ឬទំនាក់ទំនងលេខ 097 595 77 88/ 092 121 383/ 097 775 12 12 ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner